ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ Valencia ​សង្ឃឹម​រក​គ្រាប់​បាល់​បាន​នៅ​យប់​នេះ


ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ Valencia ​សង្ឃឹម​រក​គ្រាប់​បាល់​បាន​នៅ​យប់​នេះ

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ Valencia ​សង្ឃឹម​រក​គ្រាប់​បាល់​បាន​នៅ​យប់​នេះ

Santi Mina ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​ក្រុម Valencia ​បាន​បង្ហាញ​អារម្មណ៍​សប្បាយ​ចិត្ត និង​រំពឹង​ថា​នឹង​អាច​ជួយ​ក្រុម​រក​គ្រាប់​បាល់​បាន​ទៀត​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម Rapid Wien ​ពាន​រង្វាន់ UEFA Europa League ​។

 

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ Valencia ​សង្ឃឹម​រក​គ្រាប់​បាល់​បាន​នៅ​យប់​នេះខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ Valencia ​សង្ឃឹម​រក​គ្រាប់​បាល់​បាន​នៅ​យប់​នេះ

Mina ​ជា​កីឡាករ​វ័យ​ក្មេង​របស់​ក្រុម Valencia ​ដែល​ទើប​តែ​បាន​ចូល​លេង​ឈុត​ធំ​នៅ​ឆ្នាំ​២០១៥​នេះ​ទេ។ កីឡាករ​ជាប់​ជម្រើស​ជាតិ​ U-21 ​អេស្ប៉ាញ​រូប​នេះ ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ប៉ុន្មាន​ប្រកួត​មក​នេះ ដោយ​អាច​រក​បាន​គ្រាប់​បាល់​ និង​បញ្ជូន​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ក្នុង​ការ​ឈ្នះ​៣​ប្រកួត​ជាប់​គ្នា​របស់​ក្រុម​លោក Gary Neville ។

 

មុន​ការ​ប្រកួត​ជើង​ទី​២ ​ពាន​រង្វាន់ Europa League ​ជាមួយ Rapid Wien ​នៅ​ម៉ោង​១​យប់​នេះ​ដែរ Mina ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា ​រូបគេ​តែងតែ​ប្រឹងប្រែង​ជួយ​ក្រុម​ឱ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​បាន។ មួយ​វិញ​ទៀត​ក្នុង​នាម​ជា​ខ្សែ​ប្រយុទ្ធ រូប​គេ​តែងតែ​ចង់​បាន​គ្រាប់​បាល់​ឱ្យ​ក្រុម​ផង​ដែរ។ ​ប្រកួត​យប់​នេះ ​ក្រុម Valencia ​មាន​សង្ឃឹម​ខ្ពស់ ព្រោះ​ជើង​ទី​១​ឈ្នះ​ក្រុម​លទ្ធផល ៦-០។

 

ខាង​ក្រោម​នេះ​ជា​វីដេអូ​បន្ថែម​សម្ដី​ផ្ទាល់​របស់​កីឡាករ​វ័យ​២០​ឆ្នាំ​ខាង​លើ​៖

 

 

អត្ថបទ៖ មុន្នី រម្យ

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ Valencia ​សង្ឃឹម​រក​គ្រាប់​បាល់​បាន​នៅ​យប់​នេះ