នាយករដ្ឋមន្រ្តីឲ្យក្រសួង ពាក់ព័ន្ធសហការជាមួយ ក្រសួងបរិស្ថាន រៀបចំសេចក្តីព្រាង “ក្រម-បរិស្ថាន”

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានស្នើឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមសហការជាមួយ ក្រសួងបរិស្ថាន ក្នុងដំណើរការរៀបចំ សេចក្តីព្រាង “ក្រម-បរិស្ថាន” ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីសម្ភោធ “អាគារមរតកតេជោ” នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា ក្រសួងស្ថាប័ន ពាក់ព័ន្ធ ជាពិសេស ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម , ក្រសួងរ៉ែ និងថាមពល និងក្រសួងឧស្សាហកម្ម និងសប្បកម្មត្រូវចូលរួម សហការជាមួយ ក្រសួងបរិស្ថាន ក្នុងដំណើរការ រៀបចំសេចក្តីព្រាង “ក្រម-បរិស្ថាន” ។

ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ត្រូវខិតខំសម្របសម្រួល និងសហការជាមួយគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការបន្តរៀបចំលិខិត បទដ្ឋានគតិយុត្ត គោលនយោបាយ ផែនការ យុទ្ធសាស្រ្ត និងផែនការសកម្មភាព ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ ដោយចីរភាពនៅកម្ពុជា៕

នាយករដ្ឋមន្រ្តីឲ្យក្រសួង ពាក់ព័ន្ធសហការជាមួយ ក្រសួងបរិស្ថាន រៀបចំសេចក្តីព្រាង “ក្រម-បរិស្ថាន”