អាជ្ញាធរ ខណ្ឌសែនសុខ ចុះណែនាំ ដល់ម្ចាស់ រោងចក្រ ផលិតអំបោះ យ៉ុងលីតា ក្រោយពលរដ្ឋត្អូញត្អែរ ពីផលប៉ះពាល់

ភ្នំពេញ៖ ក្រោយពីមាន ការចុះផ្សាយព័ត៌មាន ទាក់ទងទៅនឹងរោងចក្រ យ៉ុងលីតា ផលិតអំបោះ ដែលបញ្ចេញទឹកស្អុយ និងផ្សែងពុល បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ នៅក្បែរខាងមក នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ អាជ្ញាធរខណ្ឌសែនសុខ បានចុះពិនិត្យណែនាំ ដល់ម្ចាស់ទីតាំងផលិតអំបោះ របស់រោងចក្រ យ៉ុងលីតា (កម្ពុជា) មួយកន្លែង ក្រោមការបញ្ជាពីលោក លី សាវេត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ ដឹកនាំផ្ទាល់ពីលោក ថេង សុថុល អភិបាលរងខណ្ឌ ដឹកនាំក្រុមការងារចុះពិនិត្យ និងណែនាំដល់ម្ចាស់រោងចក្រ ផលិតអំបោះ យ៉ុងលីតា (កម្ពុជា) ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីឲ្យ បញ្ឈប់ការបង្ហូរទឹកកាកសំណល់ មកលើចិញ្ចើមផ្លូវសាធារណៈ និងដុតកម្ទេចក្រណាត់ បង្ហុយផ្សែង ប៉ះពាល់ ដល់ការរស់នៅ របស់ប្រជាពលរដ្ឋជិតខាងប្រមាណ ៦២គ្រួសារ ។

ជាលទ្ធផល ម្ចាស់រោងចក្របានយល់ព្រម អនុវត្ត កែសម្រួលបច្ចេកទេសតាមការណែនាំ របស់អាជ្ញាធរខណ្ឌ ចំនួន ០២ចំណុច ដូចខាងក្រោម ៖ ១-បញ្ឈប់ ការដុតក្រណាត់ ដោយដុតអុសជំនួសវិញ, ២-បញ្ឈប់ការបង្ហូរ ទឹក កាកសំណល់លើចិញ្ចើមផ្លូវសាធារណៈ ដោយសាងសង់អាងប្រព្រឹត្តកម្ម (អាងស្តុកកាកសំណល់រាវ) ថ្មី ឲ្យបាន រួចរាល់ក្នុងរយៈពេល ១៥ថ្ងៃ។

គួររំលឹកថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ ប្រជាពលរដ្ឋ នៅក្នុងភូមិទឹកថ្លា ខណ្ឌសែនសុខ ស្នើឲ្យអាជ្ញាធរ បរិស្ថានខណ្ឌ ជួយដោះស្រាយបញ្ហា ទឹកស្អុយកខ្វក់ បង្ហូរចេញមក និងបំពង់ផ្សែងពុលហុយទ្រុប ភាយចេញពី រោងចក្រ យ៉ុងលីតា បង្កឲ្យមាន ផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ ដែលរស់នៅជិតនោះយ៉ាងខ្លំាង។

យោងតាម ភ្នាក់ងារសារព័ត៌មាន ដើមអម្ពិល បានរាយការណ៍នៅថ្ងៃទី២៤ ខែកុម្ភៈនេះ ឲ្យដឹងថា «ទឹកស្អុយកខ្វក់ និងបំពង់ផ្សែងហុយទ្រុប ចេញពីរោងចក្រ ឈ្មោះ យ៉ុងលីតា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានធ្វើឲ្យមានការប៉ះពាល់ ដល់ប្រជាពលរដ្ឋក្បែរខាងយ៉ាងខ្លំាង។

លោកបានបន្តថា ប្រជាពលរដ្ឋបានស្នើទៅអាជ្ញាធរ ពីរទៅបីដងមកហើយ ដើម្បីឲ្យភាគីខាងរោងចក្រ ជួយរៀបចំប្រព័ន្ធលូឲ្យបានត្រឹមត្រូវ កុំឲ្យទឹកស្អុយទំាងអស់នោះ ហូរជ្រាបចេញមកក្រៅរោងចក្រ ជាហេតុធ្វើប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងមានការលំបាកក្នុងការរស់នៅប្រចំាថ្ងៃ ជាពិសេសនោះ រោងចក្របានបញ្ចេញផ្សែងហុយទ្រុប ក៏ជាបញ្ហាមួយដែលអាចប៉ះពាល់ផ្លូវដង្ហើម ក៏ដូចជាសុខភាពអ្នកភូមិទំាងមូលផងដែរ។

ក្នុងនោះដែរ ប្រជាពលរដ្ឋ សូមអាជ្ញាធរត្រូវគិតគូរដល់បរិស្ថាន ហើយត្រូវជំរុញឲ្យខាងរោងចក្រ ត្រូវតែគិតគូរផលប៉ះពាល់ដល់ប្រជាពលរដ្ឋជិតខាង ដើម្បីរកបច្ចេកទេសយ៉ាងណា កាតបន្ថយសារជាតិពុល ដែលជ្រាបចេញពីរោងចក្រ៕