រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ អញ្ជើញចូលរួមក្នុង ពិព័រណ៌គមនាគមន៍ កំរិតពិភពលោកឆ្នាំ២០១៦ (WMC 2016) និងទស្សនាស្តង់ក្រុមហ៊ុន HUAWEI

ភ្នំពេញ៖ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ បានដឹកនាំគណៈប្រតិភូ ចូលរួមទស្សនា និងផ្លាស់ប្តូរយោបល់ដោយស៊ីជម្រៅ ជាមួយថ្នាក់ដឹកនាំ ជាន់ខ្ពស់ ក្រុមហ៊ុន Huawei និងទស្សនាស្តង់ដ៍ធំរបស់ Huawei នៅទីក្រុងប៉ាសេឡូណា ប្រទេសអេស្បាញ ក្នុងពិព័រណ៌ទូរសព្ទ័ និងគមនាគមន៍ កំរិតពិភពលោក (MWC 2016) ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃ២២ ដល់២៥ ខែកុម្ភះ ឆ្នាំ២០១៦ ។

លោក ប្រាក់ សុខុន បានថ្លែងឲ្យដឹងថា នារសៀលថ្ងៃទី២២ ខែកុម្ភៈ នោះដែរ លោក ក៍បានដឹកនាំគណៈប្រតិភូ ទស្សនាស្តង់ដ៍ធំរបស់ Huawei ដែលបាន តាំង និងបង្ហាញក្នុងពិព័រណ៌ទូរសព្ទ័ និងគមនាគមន៍កំរិតពិភពលោក (MWC 2016) ដោយយល់ និងស្គាល់អំពី បច្ចេកវិទ្យាទំនើប និងការច្នៃប្រឌិតថ្មីៗ លើវិស័យអ៊ីនធើណិត បណ្តាញតភ្ជាប់ កំរិត 4.5G និង 5G ឧបករណ៍ គមនាគមន៍ ទូរសព្ទ័ Smart phones និងកុំព្យូទ័រកូនកាត់ Huawei Mate Book ជាដើម របស់ក្រុមហ៊ុន ។ នៅក្នុងស្តង់ដ៍ធំ និងប្លុកក្រុមហ៊ុន Huawei ដែលបានដាក់បង្ហាញ លោក ក៍បានយល់កាន់តែច្បាស់អំពីដំណើរ វិវឌ្ឍន៍បច្ចេកវិទ្យា ការច្នៃប្រឌិតថ្មី និងបទពិសោធន៍ជំនាញរបស់ Huawei ក្នុងបណ្តាញ 5G កាលានុវត្តភាពនា ពេលអនាគត មជ្ឍមណ្ឌលសន្ទស្សន៍ និងទីក្រុងសុវត្ថិភាព ជាដើម ដែលអាចយកបទពិសោធន៍ទាំងនោះ ទៅអនុវត្តក្នុងការអភិវឌ្ឍន៍វិស័យ ICT (បច្ចេកវិទ្យាព៌ត័មាន និងទូរគមនាគមន៍) ក្នុងពេលអនាគតនៅកម្ពុជា ។

លោកបានបន្តថា "លោកបាន ផ្លាស់ប្តូរយោបល់ ពិភាក្សា ស៊ីជម្រៅជាមួយលោក Pang Jimin នាយកផ្នែក ទំនាក់ទំនងជាមួយរដ្ឋាភិបាលេ នៅទូទាំងពិភពលោក នៃក្រុមហ៊ុន Huawei និងលោក Lyu Qingchen (CEO) នាយក ប្រតិបត្តិការជាន់ខ្ពស់ក្រុមហ៊ុន Huawei ប្រចាំនៅប្រទេសកម្ពុជាផងដែរ" ។

លោក ប្រាក់ សុខុន បានមានប្រសាសន៍ និងកោតសរសើរថា ក្រុមហ៊ុន Huawei និងក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ មានសហប្រតិបត្តិការ ទូលាយក្នុងវិស័យបណ្តុះ បណ្តាលធនធានមនុស្ស វិទ្យាស្ថាន បណ្តាញអ៊ីនធើណិត និង Cloud Computing ជាដើម ។ Huawei សំរេចបាននូវ សមិទ្ធិផលដ៍ល្អប្រសើរ នៅកម្ពុជានិងនៅ ទូទាំងពិភពលោក ។

លោក សង្ឈឹមថា Huawei នឹងអភិវឌ្ឍន៍កាន់តែល្អ ហើយក៍រំពឹងថា ក្រសួងនឹងធ្វើកិច្ច សហប្រតិបត្តិការលើ គ្រប់វិស័យក៍ដូចជា បច្ចេកវិទ្យាថ្មីៗ ជាមួយ Huawei អោយកាន់តែស៊ីជម្រៅ ដើម្បីរួមវិភាគទាន ធំធេងក្នុងការ អភិវឌ្ឍន៍វិស័យ ICT នៅកម្ពុជា ។