សមត្ថកិច្ចចម្រុះ ចាប់បានឈើ ប្រណិត១រថយន្តកែឆ្នៃ បង្កប់ក្រោមអេតចាយ នៅច្រករបៀង ក្នុងស្រុកមេមត់

ត្បូងឃ្មុំ ៖កម្លាំងនគរបាល ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី២៥ ខែគុម្ភៈ ឆ្នាំ២០១៦ បានសហការ ជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បង្ក្រាបាន ឈើប្រណិតខុសច្បាប់ បង្កប់ក្រោអេតចាយ មួយរថយន្តកែឆ្នៃ បម្រុងដឹកចូលប្រទេសវៀតណាម នៅចំណុច ច្រករបៀងដូង ក្នុងឃុំបេង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

តាមមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាល ខេត្តត្បុងឃ្មុំ បានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ សមត្ថកិច្ចនគរបាលខេត្តបានទទួលព័ត៌មានថា មានរថយន្តកែឆ្នៃមួយគ្រឿងដឹកអេតចាយ និងមានបង្កប់ឈើក្រញូងពីក្រោម ។ទើបសមត្ថកិច្ចនគរបាល បានចេញប្រតិបត្តការ ដោយបាន សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធនានាពិសេស ក្រុមបេសកកម្មបង្ក្រាបបទល្មើសព្រៃឈើ បានស្ទាក់ឃាត់រថយន្តនោះ ក្នុងរូបភាពដឹកទំនិញ អេតចាយពីលើ លុះសមត្ថកិច្ចឆែកឆេរ ទើបបានឃើញមានឈើក្រញូង នៅពីក្រោមពិតមែន ។

សមត្ថកិច្ចបានឲ្យដឹងថា ចំនួនឈើ ដែលដកហូត ធ្វើការដកហូតបានឈើក្រញ៉ូងបានចំនួន២០០ដុំ ស្មើនិង១៨១៧គីឡូក្រាម ។

បច្ចុប្បន្ន រថយន្តកែឆ្នៃដឹកអេតចាយ បង្កប់ឈើប្រណិតនោះ សមត្ថកិច្ចបានឃាត់ទុក និងកំពុងរើឈើ ដើម្បីវាស់វែង៕