ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តស្វាយរៀង ៖ មានការ​ភ្ញាក់ផ្អើល​មួយ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ កុម្ភៈ ២០១៦ ស្ថិត​នៅ​ក្រៅរបង​វត្ត​ពោធិ​រាជ្យ ស្ត្រី​សុំទាន​ម្នាក់​បាន​ឈឺ​ពោះ​សម្រាល​បានកូន​ប្រុស​ម្នាក់ ខណៈ​ដែល​នៅ​ក្នុង​វត្ត​កំពុង​មាន​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះ​វិហារ ស្ថិត​នៅ​ឃុំ​ពោធិ៍​រាជ
ស្រុក​​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ។

ប្រភព​ឱ្យ​ដឹង​ថា ស្ត្រី​សុំទាន​ខាងលើ មិន​ត្រូវ​ស្គាល់​អត្តសញ្ញាណ​ទេ ត្រូវ​បាន​ឆ្មប​ជួយ​ក្នុង​ការ​សម្រាលកូន​នោះ  តែ​សុខភាព​កូនង៉ែត មិន​បាន​ល្អ​ប្រសើរ​ទេ ព្រោះ​ស្ត្រី​នោះ​មិន​ទាន់​គ្រប់​ខែ ។ បន្ទាប់​មក ត្រូវ​គណៈកម្មការ​វត្ត​បាន​រាយការណ៍ ជូន​អាជ្ញាធរ​ខេត្ត​ក៏​បានឱ្យ​រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​ខេត្ត​ដឹក ដើម្បី​សង្គ្រោះ​បន្ត ហើយ​គិត​ត្រឹម​វេលា​ម៉ោង​១២ និង​៣០​នាទី​រសៀល​ដដែល​នេះ ស្ត្រី​រង​គ្រោះ​​បាន​សម្រាក​ក្នុង​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត​ហើយ ដោយ​ព្យាយាម​សង្គ្រោះ​ទាំង​ម្តាយ និង​កូនង៉ែត​ផង​ដែរ ។