ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពត ​៖ កម្លាំងកា​រិ​យា​ល​យ័​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​សហការ​ជាមួយ​ព្រះរាជអាជ្ញា​រង​សាលា​​ដំបូង​ខេត្ត​ ​កាលពី​វេលា​​ម៉ោង០៩ និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ​កុម្ភៈ ​​២០១៦ ​បាន​ចុះ​​​បង្ក្រាបករណី​​គ្រឿងញៀន​ក្នុងផ្ទះ​ជួល​មួយ​កន្លែង ​ដែល​​មាន​យីហោ​ «ឌី​រី​វើ​​ឡ​ជ» ស្ថិត​ក្នុង​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ​​ឃាត់​ខ្លួន​​​​​ជនជាតិហ្វាំង​ឡង់​ម្នាក់​ឈ្មោះ​ Perttu Johannes ​អាយុ​៣៨​ឆ្នាំ​ ដែល​កំពុង​សេព​​​កញ្ឆា​​ ។

​ការចុះទៅរបស់កម្លាំង គឺបន្ទាប់​ពី​មាន​សេចក្តី​រាយ​ការណ៍​​ពី​ម្ចាស់​ផ្ទះ​ជួល​ថា ​មាន​​ជនបរទេស​ម្នាក់​ស្នាក់​នៅ​ក្នុងផ្ទះ​ជួល​​នៅ​​ចំណុច​ខាង​លើ​ បាន​មក​ស្នាក់​នៅ​ហើយ​​លួច​​ជក់កញ្ឆា ​។

​ក្រោយ​ពី​​​ទទួលព័ត៌​មាន​ខាងលើហើយ កម្លាំង​​បាន​​សុំ​ការ​សហការ​ជាមួយ​ព្រះរាជអាជ្ញា​ រួច​ដឹកនាំ​កំលាំង​ចុះ​ដល់ទី​តាំង​ជាក់ស្តែង​តែ​ម្តង ដោយ​រឹបអូស​​វត្ថុ​តាង​​មាន​កញ្ឆា ​និង​ឧបករណ៍​សំរាប់​ជក់ ​។