សិង្ហបុរី​ ជាប់​​លេខ៥​ខាង​​សេរីភាព​ធ្វើ​ដំណើរ ៣​ឆ្នាំ​ជាប់​ៗ​គ្នា

សិង្ហបុរី​ ជាប់​​លេខ៥​ខាង​​សេរីភាព​ធ្វើ​ដំណើរ ៣​ឆ្នាំ​ជាប់​ៗ​គ្នា

សិង្ហបុរី​ ជាប់​​លេខ៥​ខាង​​សេរីភាព​ធ្វើ​ដំណើរ ៣​ឆ្នាំ​ជាប់​ៗ​គ្នា

​សិង្ហបុរី​ ​ត្រូវ​​បាន​ចាត់​ថ្នាក់​ជា​ប្រទេស​​មាន​សេរីភាព​​​​ខាង​ធ្វើ​ដំណើរ​​​ ឬ Travel Freedom ​ចំណាត់ថ្នាក់​លេខ​៥​ ​​​​រយៈ​ពេល​ ៣​ឆ្នាំ​​ជាប់​ៗ​គ្នា។ ​អ្នក​កាន់​លិខិត​ឆ្លង​​ដែន​​សិង្ហបុរី​​​​ អាច​ធ្វើ​ដំណើរ​​​ទៅកាន់​ ១៧៣​ប្រទេស ឬ​ដែន​ដី ​ដោយ​ពុំ​ចាំបាច់​​ត្រូវ​ការ​​ទិដ្ឋាការ (Visa) ​ឡើយ។ ​នេះ​បើ​តាម​សន្ទស្សន៍​សកល​​​មួយ​ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃ​ពុធ​​ទី ២៤​​ កុម្ភៈ ម្សិលមិញ។

 

សិង្ហបុរី​ ជាប់​​លេខ៥​ខាង​​សេរីភាព​ធ្វើ​ដំណើរ ៣​ឆ្នាំ​ជាប់​ៗ​គ្នា

 

​​​​​​​​​​ប្រទេស​ដែល​ចូល​រួម​ចាត់​ថ្នាក់​មាន​ចំនួន ១៦៩ ក្នុង​ឆ្នាំ ២០១៥ ។ សន្ទស្សន៍​​ចេញ​ប្រចាំ​ឆ្នាំ​​មាន​ចំណង​ជើង​ថា Henley &Partners Visa Restrictions ​បាន​សហការ​ជាមួយ​​សមាគម​​ដឹក​ជញ្ជូន​ផ្លូវ​អាកាស​អន្តរជាតិ IATA ​បាន​ចាត់​ថ្នាក់​បណ្ដា​ប្រទេស និង​ដែនដី​​ខាង​លើ​ ដោយ​យោង​ទៅ​តាម​​ ​​ចំនួន​​ពលរដ្ឋ​ប្រទេស​​ទាំង​នោះ​​អាច​ធ្វើ​ដំណើរ​បាន​ដោយ​មិន​បាច់​កាន់​​ទិដ្ឋាការ។

 

ចំណែក​ប្រទេស​អាល្លឺម៉ង់ ​​​បាន​ឈរ​នៅ​លេខ​រៀង​​កំពូល​គេ​​ ​ដោយ​​អ្នក​កាន់​លិខិតឆ្លងដែន​អាច​ធ្វើ​ដំណើរ​​ទៅកាន់​​ ១៧៧​ប្រទេស ឬ​ដែនដី​ ដោយ​មិន​បាច់​ទិដ្ឋាការ។ ប្រទេស​ស៊ុយអែត​ នៅ​លេខរៀង​ទី ​២ ​ធ្វើ​ដំណើរ​បាន ១៧៦​ប្រទេស។

 

ឯ​ប្រទេស​អង់គ្លេស ​ដែល​ធ្លាប់​ឈរ​​កំពូល​គេ​ជា​មួយ​អាល្លឺម៉ង់​កាល​ពី​​ឆ្នាំ​មុន​ បាន​ធ្លាក់​​ដល់​​​ទី៣​ ជាមួយ​​ប្រទេស​ហ្វាំងឡង់ បារាំង អ៊ីតាលី និង​អេស្ប៉ាញ ​ដែល​អាច​ធ្វើ​ដំណើរ​ដល់​ ១៧៥​ប្រទេស​​មិន​បាច់​ទិដ្ឋាការ។ ​​លេខ​រៀង​ទី​បួន​មាន​ សហរដ្ឋ​អាមេរិក ​ហូឡង់ បែលហ្សិក ​និង​ដាណឺម៉ាក អាច​ទៅ​ដល់​ប្រទេស​ ឬ​ដែនដី​ចំនួន ១៧៤។

 

ចំណែក​ប្រទេស​សិង្ហបុរី ​​​​ជាប់លេខ​៥​ ​​​​អម​ជា​មួយ​ជប៉ុន ​និង​អូទ្រីស ខណៈ​កូរ៉េ​ខាង​ត្បូង​​នៅ​លេខ​៦​ ​​អាច​ធ្វើ​ដំណើរ​បាន ១៧២​ប្រទេស ឬ​ដែនដី៕

 

សិង្ហបុរី​ ជាប់​​លេខ៥​ខាង​​សេរីភាព​ធ្វើ​ដំណើរ ៣​ឆ្នាំ​ជាប់​ៗ​គ្នា

 

ចុចអាន៖ អតីត​ជន​ភៀស​ខ្លួន​ខ្មែរ​ឈ្នះ​ពាន​រង្វាន់​​ធំ២ ជា​មួយ​ប្រាក់៥ម៉ឺន​ដុល្លារ​ នៅ​សិង្ហបុរី

ចុចអាន៖ ៥ឆ្នាំ​ទៀត សិង្ហបុរី នឹង​​កើន​​​ចំនួន​មហា​សេដ្ឋី​​វ៉ាដាច់​​​​​ហុងកុង​

ចុចអាន៖ អគារ​ចម្លែក​នៅ​សិង្ហបុរី ជាប់​ឈ្មោះ​ជា World Building of the Year

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Channel NewsAsia​​​​

សិង្ហបុរី​ ជាប់​​លេខ៥​ខាង​​សេរីភាព​ធ្វើ​ដំណើរ ៣​ឆ្នាំ​ជាប់​ៗ​គ្នា