រកមិត្តស្រីមិនបាន ដោយសារ ហេតុផលធំៗ ៦យ៉ាងនេះ

បើអ្នកនៅ Single ហើយ នៅតែនិយាយថា “ហេតុអី រកគូមិនបាន ?” នោះជាការចំណាយពេលឥតប្រយោជន៍។ មនុស្សប្រុសមួយចំនួនដែល គេនិយមបង្អាប់ថា អត់លិឍ ឬSingle អាជីព ចង់ធ្វើឲ្យនារីម្នាក់ចាប់អារម្មណ៍មកលើខ្លួន។ ប៉ុន្តែមិនបានដឹងថា ពួកគេមិនមានគ្រប់លក្ខខណ្ឌដែលនារីៗភាគច្រើនចង់បាននោះទេ។ មានហេតុផលធំៗ មួយចំនួនជាចំណុចខ្វះខាត ដែលប្រុសៗគួរដឹង៖

រកមិត្តស្រីមិនបាន ដោយសារ ហេតុផលធំៗ ៦យ៉ាងនេះ

១. ផ្ដោតសំខាន់លើខ្លួនឯងពេក
មនុស្សប្រុសមួយចំនួន មិនបានគិតឃើញថា ការខ្វល់ខ្វាយតែពីខ្លួនឯង តែងខ្លួន ស្លៀកពាក់ឡូយឆាយ ដើម្បីជាការទាក់ទាញ ចំណាប់អារម្មណ៍ពីមនុស្សស្រី គឺមិនមានប្រសិទ្ធភាព១០០ ភាគរយនោះទេ។ ផ្ទុយទៅវិញ មនុស្សស្រី ចូលចិត្ត បុរសណា ដែលឲ្យតម្លៃនាង និងបារម្ភយកចិត្តទុកដាក់ពីនាង ច្រើនជាង។ អ្វីដែលជាចំណុចសំខាន់ នៃជំហានដំបូង នោះ គឺងាកមកគិតពីអ្វី ដែលអ្នកអាចជួយនាងបានខ្លះ។

២. អ្នកជួបមនុស្សស្រី ចំតែពេលស្ថានភាពមិនល្អ
កំពុងតែផឹកស្រវឹងជាមួយមិត្តភក្តិ ស្រាប់តែ Crush អ្នកដើរមកឃើញដោយចៃដន្យ។ សាកគិតទៅមើល នាងមានអារម្មណ៍គិតទៅលើអ្នកបែបណា? ឬមួយអ្នក ដើរលេងយប់ច្រើន ហើយត្រូវមិត្តភ័ក្ដិបង្អាប់ចំៗ។ ដូចនេះ អ្នកគួរកែទម្លាប់អាក្រក់មួយចំនួននោះចោលហើយ។

៣. អ្នកមិនដែល ឬមិនហ៊ានណាត់នាងទៅក្រៅ

បើអ្នកនៅខ្លាច មិនហ៊ានណាត់ នាងទៅក្រៅញ៉ាំអី ឬ ទៅដើរផ្សារទិញអីវ៉ាន់ មើលកុនផង ធ្វើម្ដេចនឹងបាននៅក្បែរមនុស្សដែលខ្លួនស្រលាញ់!? ក្លាហាន ព្យាយាមណែនាំខ្លួន ទៅនាង។ ប្រសិនបើគេបដិសេធនោះ វាជារឿងធម្មតា ដោយមានហេតុផលណាមួយ ដូចជាការរវល់ជាដើម។ ទោះយ៉ាងណា អ្នកគួរតែនៅគួរសម រួសរាយ និង ត្រូវតែព្យាយាមតទៅទៀត។

៤.អ្នករង់ចាំនារីល្អឥតខ្ចោះ
ស្អាត ឆ្លាត មាន រម្យទម សុភាពរាបសារ ល្អគ្រប់ទាំងអស់ គឺមានតែក្នុងសៀវភៅរឿងប្រលោមលោក ឬ ក្នុងកុនប៉ុណ្ណោះ។ មនុស្សគ្រប់គ្នាពុំមាននរណាល្អគ្រប់ដប់នោះឡើយ តែមានលក្ខណៈល្អពិសេសរបស់ខ្លួន។ សូមកុំព្យាយាម ផ្ដោតលើអ្វីដែលនាងមិនអាចផ្ដល់ឲ្យអ្នកគ្រប់យ៉ាង ប៉ុន្តែអ្នកត្រូវចេះថ្លឹងថ្លែងពីចំណុចល្អរបស់គេផងដែរ។

រកមិត្តស្រីមិនបាន ដោយសារ ហេតុផលធំៗ ៦យ៉ាងនេះ

៥. អ្នកមិនបានលះបង់អ្វីសោះ
ប្រាកដណាស់ ចង់មានស្នេហា គឺតម្រូវឲ្យមានការលះបង់អ្វីមួយហើយ។ ការលះបង់នោះគឺមិនមែនសំដៅសំខាន់លើ ការចាយលុយសម្រាប់មនុស្សស្រីដែលខ្លួនស្រលាញ់ទេ។ ប៉ុន្តែ វាគឺសន្តានចិត្តល្អ ភាពឆ្លាតវៃរបស់អ្នក ព្រមទាំងវេលាមួយចំនួន សម្រាប់នាង។ នោះហើយគឺជាការលះបង់។

៦. អ្នកជាមនុស្ស មិនគួរឲ្យទុកចិត្ត ឬគ្មានភាពកក់ក្ដៅ
បើអ្នកជាមនុស្ស ខ្ជិល ជំពាក់លុយគេច្រើន…នោះតម្លៃរបស់អ្នកនឹងថយចុះ តាមនោះដែរ។ មនុស្សស្រីជាច្រើន ចូលចិត្តមនុស្សប្រុសណា ដែលនាង ជឿទុកចិត្ត នឹងអាចផ្ដល់ភាពកក់ក្ដៅឲ្យនាងបាន។ ដូចនេះអ្នកគួរព្យាយាម កែប្រែទម្លាប់អាក្រក់របស់ខ្លួនឲ្យបាន នោះអ្នកនឹងអាចឃើញពីភាពប្រែប្រួលរបស់វា៕

រកមិត្តស្រីមិនបាន ដោយសារ ហេតុផលធំៗ ៦យ៉ាងនេះ

ប្រភព៖ សប្បាយ