គ្រប់​​កន្លុក​កន្លៀត​ទីក្រុង​សេអ៊ូល​នឹង​មាន​​ផ្ដល់​ Wi-Fi ឥត​គិត​ថ្លៃ​ត្រឹម​ឆ្នាំ​២០១៧

រដ្ឋាភិបាល ទីក្រុងសេអ៊ូល បានប្រកាសកាល ពីថ្ងៃអង្គារ ថានឹងផ្ដល់ ជូនប្រព័ន្ធអ៊ីនធឺណិត Wi-Fi នៅគ្រប់ទីតាំង សាធារណៈត្រឹមឆ្នាំ២០១៧ ដើម្បី ជាការពង្រឹងនូវបែប ផែនឌីជីថលរបស់ខ្លួន។

ការប្រកាសនេះ បានឲ្យដឹងទៀតថា Wi-Fi ដែលផ្ដល់ជូន ឥតគិតថ្លៃនេះ នឹងមាននៅលើ រថភ្លើង និង ឡានក្រុងដែលធ្វើ ដំណើរតាមផ្លូវ ថែម ទៀតផង។  អភិបាលក្រុងសេអ៊ូលលោក Park Won-soon  បានមានប្រសាសន៍ដែរថា រដ្ឋាភិបាលគ្រោងនឹងបណ្ដាក់ទុក ៣៧៤លានដុល្លារ ក្នុង រយៈពេលប្រាំឆ្នាំខាងមុខ ដើម្បីផ្ដោតលើ សេដ្ឋកិច្ចបែបឌីជីថល និង Internet of Things (IoT)។ IoT គឺជាពាក្យមួយ បរិយាយពីវត្ថុ និងឧបករណ៍ ទាំងឡាយដែលបានភ្ជាប់ ទៅកាន់ប្រព័ន្ធអ៊ីនធឺណិត។

ទីក្រុងសេអ៊ូល ក៏មានគោលបំណងមួយទៀត ដោយចង់បំពាក់ប្រព័ន្ធចត ឡាន ដែលម្ចាស់យានយន្ត អាចឆែក ពីទីតាំង ឡានរបស់ខ្លួននៅចំណត និងទទួលយកព័ត៌មាន ពាក់ព័ន្ធដទៃទៀត តាមស្មាតហ្វូន របស់ពួកគេ។ ចំណតឡានសាធារណៈ និងឯកជនចំនួន ៥៥០ទីតាំងគ្រោងនឹង បំពាក់ ប្រព័ន្ធមួយនេះឲ្យ បានត្រឹមឆ្នាំ ២០២០៕

គ្រប់​​កន្លុក​កន្លៀត​ទីក្រុង​សេអ៊ូល​នឹង​មាន​​ផ្ដល់​ Wi-Fi ឥត​គិត​ថ្លៃ​ត្រឹម​ឆ្នាំ​២០១៧

ដោយ៖sabay

  • គ្រប់​​កន្លុក​កន្លៀត​ទីក្រុង​សេអ៊ូល​នឹង​មាន​​ផ្ដល់​ Wi-Fi ឥត​គិត​ថ្លៃ​ត្រឹម​ឆ្នាំ​២០១៧已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/02/25  Category:កំសាន្ត