ពលរដ្ឋ​កូរ៉េខាងត្បូងធ្វើ​ “បាតុកម្ម​ខ្មោច “ដាក់​រូប Holographic តវ៉ា​អជ្ញាធរ

រូបភាព Holographic (រូប3D ម្យ៉ាងដែលគេដាក់បញ្ចាំង) ដែលជនជាតិកូរ៉េខាងត្បូងហៅថា “បាតុកម្មខ្មោច ” ត្រូវបានធ្វើឡើងក្នុងរដ្ឋធានី សេអ៊ូល ដើម្បីប្រឆាំងតវ៉ានឹងរឿង សិទ្ធសេរីភាពការបញ្ចេញមតិក្នុង ប្រទេស។

រូបភាពក្រុមបាតុករជាច្រើននាក់ បានបង្ហាញខ្លួនលើ ផ្ទាំងក្រណាត់ ដាក់បញ្ចាំងក្បែររបង នៃរាជវាំងប្រវត្តិសាស្ត្រ Gyeongbokgung។ បាតុកម្មខាងលើ បានរៀបចំឡើងដោយ អង្គការក្រៅរដ្ឋាភិបាល Amnesty International។

មន្ត្រីរដ្ឋាភិបាល បានឲ្យដឹងថាញត្តិរបស់ ក្រុមបាតុករដែលបានយកទៅ ដាក់ឲ្យគឺ ពុំមានភាពត្រឹមត្រូវ ដែលធ្វើឲ្យស្ថានភាពតានតឹង។ ប៉ុន្តែយ៉ាងក្ដី បាតុកម្មខាងលើធ្វើ ឡើងដោយសន្តិភាព ពុំមានអំពើហិង្សានោះទេ។

បើតាមសម្ដីបាតុករម្នាក់ ឈ្មោះ Kim Hee-jin បានប្រាប់ទៅសារព័ត៌មាន AFP ថា “អាជ្ញាធរកំពុងហាមឃាត់ ការធ្វើបាតុកម្មតវ៉ា របស់សាធារណជន កាន់តែ ច្រើន ជាពិសេសនៅ ទីក្រុងសេអ៊ូល ដោយសំអាងហេតុផល ថាធ្វើឲ្យកកស្ទះចរាចរណ៍ ឬ បង្កភាពរំខានដល់ សាធារណជនដទៃទៀត ។ ពួកយើងចង់បង្ហាញថា ស្ថានភាពបែបនោះ គឺតឹងតែងពេក ដែលមានតែព្រលឹងខ្មោចប៉ុណ្ណោះ ទើបអាចមាន សេរីភាពនៅតាមផ្លូវបាន”។

អាជ្ញាធរកូរ៉េខាង ត្បូង ថ្មីៗនេះបានរងការចោទប្រកាន់ថា បានប្រើកម្លាំងដើម្បីបង្ក្រាប ក្រុមបាតុករ និងបានហាមឃាត់ ការប្រមូលផ្ដុំគ្នា ដោយ សំអាងលើហេតុផល កុំឲ្យមានការកកស្ទះចរាចរណ៍ និងបង្កភាពរំខាន ដល់អ្នករស់នៅ ក្នុងតំបន់។ យ៉ាងណាក្ដី រដ្ឋាភិបាលក្រុងសេអ៊ូល បាន ច្រានចោល ការចោទប្រកាន់ខាងលើនោះ៕

ពលរដ្ឋ​កូរ៉េខាងត្បូងធ្វើ​ “បាតុកម្ម​ខ្មោច “ដាក់​រូប Holographic តវ៉ា​អជ្ញាធរ

ពលរដ្ឋ​កូរ៉េខាងត្បូងធ្វើ​ “បាតុកម្ម​ខ្មោច “ដាក់​រូប Holographic តវ៉ា​អជ្ញាធរ

ដោយ៖sabay