សុន ស្រីពេជ្រ មានអារម្មណ៍ថា ត្រូវខ្មោចលងតាមផ្លូវ

ភ្នំពេញៈ តារាចម្រៀង ដែលអាចបកស្រាយបាន ទាំងសម័យនិងបុរាណ កញ្ញា សុន ស្រីពេជ្រ ថ្មីៗនេះបាន បង្ហើបប្រាប់ទស្សនិកជនថា នាងមានអារម្មណ៍ថា មានស្រមោលតាម ខណៈពេលដែលនាង ធ្វើដំណើរត្រឡប់ ពីច្រៀងនៅតាម ខេត្ត សង្ស័យថា ត្រូវខ្មោចលង ។

តារាចម្រៀងប្រចាំ ផលិតកម្មហង្សមាស កញ្ញា សុន ស្រីពេជ្រ បានសរសេររៀបរាប់ បែបបង្ហើរជាសាធារធារណៈថា «មកតាមផ្លូវយប់មិញ ពីស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង កម្មវិធីថតតន្ត្រីស្រុកស្រែ ទំរាំថតចប់ម៉ោង១:២០នាទី ទាបភ្លឺមកដល់ផ្ទះវិញ ម៉ោង៣:១០នាទីព្រឹក នៅតាមផ្លូវ ដូចជារសេមរសាមណាស់ ខ្លាចណាស់ដូចមាន ស្រមោលអ្វីមិនដឹង សូម្បីបងស្រីខ្ញុំក៏មាន អារម្មណ៍ចឹងដូចគ្នា »។

តារាចម្រៀង ដែលនិយមតុបតែងខ្លួន បែបនារីស្រគត់ស្រគំ បានរៀបរាប់ទៀតថា « តែបានគុណបុណ្យពុកម្តាយ ដូនតាតាមជួយ ទើបបានសុខសប្បាយតាមផ្លូវ តែវាស៊ាំត្រង់ មកដល់ផ្ទះវិញ ជាប់ទ្វារបន្ទប់ទឹក ចេញអត់រួចជិតមួយម៉ោង សំណាងបានយប់មិញបងស្រី នៅជាមួយហៅ បង សេត អោយជួយគាស់ទ្វារ បើដូចរាល់ដងម្នាក់ឯងចប់បាត់ ចឹងបានគេថាដើរឲ្យមានបី ស្រដីឲ្យមានបួន មានគ្នាយប់ព្រលប់ ក្រែងមានអាសន្ន គេជួយយើងទាន់ណា» ៕

សុន ស្រីពេជ្រ មានអារម្មណ៍ថា ត្រូវខ្មោចលងតាមផ្លូវ

សុន ស្រីពេជ្រ មានអារម្មណ៍ថា ត្រូវខ្មោចលងតាមផ្លូវ

សុន ស្រីពេជ្រ មានអារម្មណ៍ថា ត្រូវខ្មោចលងតាមផ្លូវ

សុន ស្រីពេជ្រ មានអារម្មណ៍ថា ត្រូវខ្មោចលងតាមផ្លូវ