ស​ម្តេ​ច​តេ​ជោ​ ហ៊ុន​ សែ​ន បា​ន​អ​ញ្ជើ​ញ​ដ​ល់​ក្នុ​ង​ពិ​ធី​ស​ម្ពោ​ធ​អ​គា​រ​ថ្មី «អ​គា​រ​ម​រ​ត​​ក​តេ​ជោ​» រប​ស់​​ក្រ​សួ​ង​ប​រិ​ស្ថា​ន​

ភ្នំពេញ៖ នៅ​វេ​លា​ម៉ោ​ង​ប្រ​មា​ណ​ ៨​៖២០ព្រឹក ថ្ងៃ​ទី​ ២៥ ខែ កុម្ភៈ ឆ្នាំ ២០១៦ នេះ​ស​ម្តេ​ច​តេ​ជោ​ ហ៊ុន​ សែន​ នា​យ​ក​រដ្ឋ​ម​ន្រ្តី​នៃ​ក​ម្ពុ​ជា​អ​​ញ្ជើ​ញ​ដ​ល់ និង​ជា​អ​ធិ​ប​តី​ភា​ព​ស​ម្ពោ​ធ​អ​គា​​រ​ថ្មី នៃ​ក្រ​សួ​ង​ប​រិ​ស្ថា​ន​ ។ អ​គា​រ​ក្រ​សួ​ង​ប​រិ​ស្ថា​ន​ថ្មី​នេះ ​មាន​ទី​តាំ​ង​នៅ​ក្បែ​រ​វិ​មា​ន​រដ្ឋ​ស​ភា​។ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏​នឹង​អ​ញ្ជើ​ញ​បិ​ទ​ស​ន្និ​បា​ទ​បូ​ក​សរុ​ប​លទ្ធ​ផល​កា​រ​ងា​រ​ រប​ស់​ក្រ​សួ​ង​ម​ហា​ផ្ទៃ​ផ​ងដែរ។ សូមជំរាបថា «អគារមរតកតេជោ» ត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំ ៦,៨០០ម៉ែត្រក្រឡា មាន​ទី​តាំ​ង​ច​ន្លោះ​ស្ពា​ន​នា​គ និង​ស្ពា​ន​ត​ន្ត្រី​កោះពេជ្រ ​តាមបណ្តោយច្រាំងទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ​ណ្ឌ​ចំ​កា​រ​ម​ន​។​ អគារនេះ មានទទឹង ២៦ម៉ែត្រ និងបណ្តោយ ១១០ម៉ែត្រ មានកម្ពស់ ៣៩ម៉ែត្រ ស្មើនិង ៦ជាន់ ត្រូវ​បា​ន​ចំ​ណា​យ​ពេ​ល​សា​ង​ស​ង់ ១៨​ខែ។ «អគារមរតកតេជោ» បានចំណាយថវិកាសាងសង់ជិត ៨លានដុល្លារ (៧,៩៩៨,៧៥០) ក្នុង​នោះ​ថវិ​កា ៥លានដុល្លារ បានមកពីការដោះដូរទីតាំងអគារចាស់ នៃក្រសួងបរិស្ថាន និងថវិកាជិត ៣​លា​ន​ដុ​ល្លា​រទៀ​ត […]