សេចក្ដីព្រាងរដ្ឋធម្មនុញ្ញថៃ ទទួលការរិះគន់យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីការធ្វើប្រជាមតិ

បាងកក៖ យោងតាមការលើកឡើងរបស់ ឧបនាយករដ្ឋមន្រ្តីថៃ លោក វីសានុ គ្រាង៉ាម បានឲ្យដឹងថា គណៈកម្មការព្រាង រដ្ឋធម្មនុញ្ញ ហៅកាត់ថា CDC ត្រូវតែទទួល ខុសត្រូវសម្រាប់វិបត្តិ នយោបាយក្នុង ពេលអនាគត ប្រសិនបើខ្លួនបដិសេធ សំណើធម្មនុញ្ញ គណៈរដ្ឋមន្ត្រី ដើម្បីអនុញ្ញាត ឲ្យរបបយោធាថៃ រក្សាសន្តិភាព ក្នុងអំឡុង ពេល ផ្លាស់ប្តូរទៅនឹងច្បាប់ស៊ីវិល។

ទីភ្នាក់ងារសារព័ត៌មាន ថៃបាងកកប៉ុស្ដិ៍ ចេញផ្សាយថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបន្ដទៀតថាបើទោះជា យ៉ាងណាលោក គ្រាង៉ាម និយាយថា CDC ប្រហែល ជា បដិសេធ នូវអនុសាសន៍ ប្រសិនបើ ខ្លួនមានទំនុកចិត្ត ដែលថាសេចក្ដីព្រាង រដ្ឋធម្មនុញ្ញមានយន្ដការ ដែលមានប្រសិទ្ធិភាពក្នុងដោះស្រាយ ជម្លោះ ប្រសិនបើកើតឡើង ក្រោយពេលបោះឆ្នោត។ លោកបានបញ្ជាក់ថា សំណើររបស់ គណៈរដ្ឋមន្រ្តី មានន័យថា ដើម្បីការពារក្រែង ជួបវិបត្តិ នយោបាយជាថ្មីម្ដងទៀត ដូចកាលរដ្ឋប្រហារ យោធាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤។

មុនពេលរដ្ឋប្រហារយោធា អំពើពុករលួយ និងការជ្រៀតជ្រែក លើប្រព័ន្ធ ឯករាជ្យមានច្រើនណាស់ ដែលបណ្ដាល ឲ្យប្រទេស នេះត្រូវជាប់គាំងផ្នែកសង្គម និងជម្លោះ នយោបាយ រហូតឈានដល់មាន ការតវ៉ា នៅតាមផ្លូវ និង រំលាយ សភា ថែមទៀត។គណៈរដ្ឋមន្រ្តីថៃ ចង់គណៈកម្មការព្រៀង រដ្ឋធម្មនុញ្ញធានារ៉ាប់រង ថារាល់បញ្ហា ទាំងនោះ នឹងមិនកើតឡើង ម្ដងទៀតនោះទេ ក្រោយការបោះឆ្នោតជាតិ ឆ្នាំ២០១៧ ខាងមុខនេះ៕

សេចក្ដីព្រាងរដ្ឋធម្មនុញ្ញថៃ ទទួលការរិះគន់យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីការធ្វើប្រជាមតិ