រថភ្លើងព្រឡះរថយន្តដឹកទំនិញមួយគ្រឿង បះជើងច្រូង

Doliprane TVC

​ខេត្ត​ព្រះសីហនុ : រថយន្ត​បែន​ដឹក​ដី​ធុន​តូច​មួយគ្រឿង ត្រូវបាន​រថភ្លើង​បើក​បុក​ពេញទំហឹង ហើយ​អូស​ជាច្រើន​ម៉ែត្រ ខណៈពេលដែល​រថយន្ត​បែន​នោះបាន​កំពុង​បើកបរ​ឆ្លងកាត់​ផ្លូវ​រថភ្លើង ហើយ​រថភ្លើង​កំពុងធ្វើដំណើរ​មក​យ៉ាង​លឿន ។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតមានឡើង​កាលពី​ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៦ វេលា​ម៉ោង ០៩.២៥ នាទី​ព្រឹក នៅ​ចំណុច​ភូមិ​វាល​មាស   ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

រថភ្លើងព្រឡះរថយន្តដឹកទំនិញមួយគ្រឿង បះជើងច្រូង

រថភ្លើងព្រឡះរថយន្តដឹកទំនិញមួយគ្រឿង បះជើងច្រូង

​តាម​ប្រភពពី​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ចំណុច​ដែល​កើតហេតុ គឺមាន​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​ចេញពី​ភូមិ​ប្រជាពលរដ្ឋ​ឆ្លងកាត់​ផ្លូវ​រថភ្លើង​សំដៅ​ចូលទៅ​ព្រៃ ហើយ​រថយន្ត​ដែល​ត្រូវ​រថភ្លើង​បុក​ពេញទំហឹង​នោះ   ជា​ប្រភេទ​រថយន្ត​បែន​ដឹក​ដី​ធុន​តូច   ម៉ាក​ទី​តាន់​ពណ៌​ខៀវ​ពាក់​ស្លាក់​លេខ ព្រះសីហនុ ៣A ០០៤២ មិន​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ (​គេចខ្លួន​) បាន​បើកបរ​ពី​ចង្កេះភ្នំ (​ជា​កន្លែង​កាយ​យក​អាច​ម៌​ដី​) ពី​លិចទៅ​កើត លុះ​ពេលមកដល់​ចំណុចកើតហេតុ រថយន្ត​នោះបាន​រលត់​ម៉ាស៊ីន​ខូច​នៅ​ចំ​កណ្តាល​លើផ្លូវ​រថភ្លើង​នោះ​តែម្តង ។ ស្របពេល​ជាមួយគ្នា​នោះ រថភ្លើង​ដែល​ដឹក​សុទ្ធសឹង​ជា​សម្បក​ស៊ី​ទេ​ន​ប្រេង ដែល​បានធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ក៏បាន​មកដល់​ល្មម ហើយក៏​បុក​ពេញទំហឹង​តែម្តង ធ្វើ​ឲ្យ​រថយន្ត​នោះ​ខ្ទាត​អូស​ប្រមាណ​ជាជាង ៣០ ម៉ែត្រ រីឯ​អ្នកបើកបរ​ត្រូវបាន​គេ​រាយការណ៍​ថា មិនមាន​រងរបួស​អ្វី​ធ្ងន់ធ្ងរ​ទេ ហើយ​បានគេច​ខ្លួន​ទាំង​ព្រលឹង​មិន​នៅជាប់​ខ្លួន​បាត់ទៅ ។​

រថភ្លើងព្រឡះរថយន្តដឹកទំនិញមួយគ្រឿង បះជើងច្រូង

ប្រភព​ដដែល​បាន​បន្តទៀតថា​រថយន្ត​ខូចខាត​ធ្ងន់ធ្ងរ រីឯ​រថភ្លើង​វិញ​ក្រោយពី​កើតហេតុ បាន​ឈប់​នៅនឹងកន្លែង ហើយ​បាន​ប៉ះពាល់​ស៊ីទែន​ប្រេង​របស់​រថភ្លើង​បណ្តាល​ឲ្យ​លិច​ប្រេង​បន្តិចបន្តួច តែ​មិន​ធ្ងន់ធ្ងរ​ទេ ត្រូវបាន​ជួសជុល​ភ្លាមៗ ចំពោះ​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ព្រៃនប់​រងចាំ​ការដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕

( ប្រភព : TV5 )