ចោរ​គាស់​ផ្ទះ​អស់​លាក់ ពេល​ត្រូវ​ម្ចាស់​តាម​ទាន់​

Doliprane TVC

​ ភ្នំពេញ : ជនសង្ស័យ​ម្នាក់​កាត់​សោ​ចូលក្នុង​ផ្ទះ​បំណង​លួច​ទ្រព្យសម្បត្តិ តែ​ត្រូវ​ម្ចាស់​ដឹង​ទាន់​ស្រែក​ឆោឡោ​ដេញចាប់បាន​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង រួច​ប្រគល់ឱ្យ​សមត្ថកិច្ច ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១ និង ៤០ នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅ​ចំណុច​មុខ​វត្ត​ស្រះចក​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​

ចោរ​គាស់​ផ្ទះ​អស់​លាក់ ពេល​ត្រូវ​ម្ចាស់​តាម​ទាន់​

ចោរ​គាស់​ផ្ទះ​អស់​លាក់ ពេល​ត្រូវ​ម្ចាស់​តាម​ទាន់​

​ប្រភពព័ត៌មាន​ពី​នារី​ជា​ម្ចាស់ផ្ទះ​បានឱ្យដឹងថា​នៅ​មុនពេល​កើតហេតុ​នាង​បានឮ​សំឡេង​កាត់​សោ​ផ្ទះ​រួច​ក៏​ចុះ មក​មើល ស្រាប់តែ​ឃើញ​ជនសង្ស័យ​ចូលដល់​ក្នុងផ្ទះ​របស់ខ្លួន បំណង​លួច​ទ្រព្យសម្បត្តិ ក៏បានស្រែកឆោឡោឡើង ។ ពេលនោះ​ជនសង្ស័យ​ព្យាយាម​គេចខ្លួន តែ​ត្រូវ​ប្រជាពលរដ្ឋ​នាំគ្នា​ដេញចាប់បាន នាំគ្នា​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង ទើប​ប្រគល់ឱ្យ​សមត្ថកិច្ច ហើយក៏​ឆែកឆេរ​ឃើញ​វត្ថុ​ធ្វើ​សកម្មភាព​មួយចំនួន​ផងដែរ ។​

ចោរ​គាស់​ផ្ទះ​អស់​លាក់ ពេល​ត្រូវ​ម្ចាស់​តាម​ទាន់​

​ក្រោយមក​សមត្ថកិច្ច​បា​ន​បញ្ជូន​ជនសង្ស័យ​ទៅ​បុ​ស្តិ៍​នគរបាល​រដ្ឋបាល​ស្រះចកដើម្បី​ធ្វើការ​សួរនាំ ចំណែក​នារី​រងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ដើម្បីឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី ៕

​                                                                              ធឿន​