ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ កុម្ភៈ ២០​១៦ បាន​បន្ត​បើក​សវន​ការ​លើ​សំណុំរឿង ការ​រៀប​គម្រោង​​រំលោភ​សេពសន្ថវៈ និង​សម្លាប់​ក្រុម​គ្រួសារ​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដោយ​មាន​លោក​​សាន សុ​ផាត ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ។

គួរ​បញ្ជាក់​ថា កាលពី​សវនាការ​លើក​មុន ជនជាប់ចោទ​មួយ​ចំនួន ដែល​អ្នកខ្លះ​កំពុង​ស្ថិត​ក្រោម​ចំណាត់ការ​របស់​តុលាការ និង​អ្នក​ខ្លះ​ទៀត​ មានឈ្មោះ​ជា​ទណ្ឌិត​ទៅ​ហើយ នៅ​តែ​បដិសេធ​ថា ពុំ​បាន​ជួល​ឃាតករ​ឱ្យ​លួច​ចូល​ក្នុងភូមិ​គ្រឹះ​របស់​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ដើម្បី​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​លើ​កូនស្រី និង​សម្លាប់​ភរិយា ដូច​ការ​ចោទប្រកាន់​នោះ​ទេ ។

ជនជាប់ចោទ​ឈ្មោះ​ឡាយ ហួង ជា​អតីត​ភរិយា​របស់​លោក​ឧកញ៉ា​ខូ​វ ផល្លា​បុត្រ ដែល​អ្នក​ទាំង​២ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ផ្តើម​គំ​ណិ​ត​ក្នុង​ការ​រៀបចំ​គម្រោង​រំលោភ​សេពសន្ថវៈ និង​សម្លាប់​ភរិយា និង​កូនស្រី​របស់​លោក​ស៊ុន ចាន់​ថុ​ល កាលពី​យប់​ថ្ងៃ​ទី​១៣ មិថុនា ២០១០ កន្លង​ទៅ ។