Chelsea នឹងធ្វើការចរចារ​​ជាមួយ​លោក Antonio Conte នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ

តោ​ខៀវ Chelsea នឹង​បន្ត​ចរចា​របន្ថែមទៀត ជាមួយ​អ្នកតំណាង របស់លោក Antonio Conte នៅក្នុង​ប្រទេស​អង់គ្លេស ថ្ងៃ​ព្រហស្បតិ៍​នេះ ខណៈ​ការស្វែងរក​គ្រូបង្វឹក​ថ្មី​របស់​ពួកគេ ឈានដល់​ចំណុច​សំខាន់។

conteគ្រូបង្វឹក​ជម្រើសជាតិ​អ៊ីតាលី បាន​ក្លាយជា​បេក្ខជន​ឈានមុខ​គេ ក្នុងការ​មក​គ្រប់គ្រង​ក្លិប​នេះ​នា​រដូវក្តៅ​ខាងមុខ ក្រោយពី​លោក Massimiliano Allegri គ្រូបង្វឹក​ក្លិប​សេះបង្កង់ Juventus បាន​ដកខ្លួន​ឆ្ងាយ​ពី​ដំណើរការ​នៃ​ការ​ជម្រើស​រើស​នោះ​ជា​សាធារណៈ និង​លោក Diego Simeone គ្រូបង្វឹក Atletico Madrid មិនបាន​បង្ហាញ​ឆន្ទៈ ក្នុងការ​ធ្វើការ​សម្រេច​ចំពោះ​អនាគត​របស់លោក នៅត្រង់ចំណុច​ណាមួយ​សម្រាប់​រដូវ​កាល​នេះ។ Chelsea បានធ្វើ​ការចរចារ​ជាបឋម ជាមួយ​លោក Conte ម្តង​រួចមកហើយ ហើយ​គ្រូបង្វឹក​វ័យ ៤៦ ឆ្នាំនេះ ដែល​កុងត្រា​ជាមួយ​ប្រទេស​អ៊ីតាលី នឹង​អស់​សុពលភាព បន្ទាប់ពី​ចប់​ពានរង្វាន់ Euro 2016 បានបង្ហាញ​ចំណង់ ចង់​មកកាន់​ក្លិប​នេះ នា​រដូវក្តៅ។ Chelsea បាន​ត្រៀម​ផ្តល់ប្រាក់​បៀវត្សរ៍​ដល់​គ្រូបង្វឹក​ថ្មី​នេះ ចំនួន ៦.៣លាន​ផោន​ក្នុង​មួយឆ្នាំ។

  • Chelsea នឹងធ្វើការចរចារ​​ជាមួយ​លោក Antonio Conte នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/02/25  Category:កីឡា
Tags: