ប្រជាពលរដ្ឋ ចាប់ចោរម្នាក់ លួចទូរស័ព្ទប្រគល់ ជូននគរបាល ប៉ុស្តិ៍ទន្លេបាសាក់

ភ្នំពេញ : ប្រជាជន និងកម្លាំងនគរបាល ប៉ុស្តិ៍ទន្លេបាសាក់ បានដេញតាមចាប់បុរសម្នាក់ បន្ទាប់ពីចូលលួចទូរស័ព្ទ ខណ:ម្ចាស់ដាក់ បញ្ចូលភ្លើងក្នុងបន្ទប់ ស្ថិតនៅតាមផ្លូវលេខ៦៣ សង្កាត់ទន្លរបាសាក់ កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៦ ។

ក្រោយការចាប់ខ្លូន និង ក្រោយពីការសួរនាំរួចមក នគរបាលប៉ុស្តិ៍ បាននិយាយថា ជនសង្ស័យឈ្មោះ អូន កុសល អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ចាក់អង្រែ លើ ខណ្ឌមានជ័យ ។

ក្រោយការចាប់ខ្លួន ជនសង្ស័យរូបនេះរួចមក កម្លាំងសមត្ថកិច្ច បានដកហូត ម៉ូតូមួយគ្រឿង វីវ៉ា ពណ៌ខ្មៅ ព្រមទាំងទូរស័ព្ទ ម៉ាក iPhone 5 ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌចំការមន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ៕

ប្រជាពលរដ្ឋ ចាប់ចោរម្នាក់ លួចទូរស័ព្ទប្រគល់ ជូននគរបាល ប៉ុស្តិ៍ទន្លេបាសាក់

ប្រជាពលរដ្ឋ ចាប់ចោរម្នាក់ លួចទូរស័ព្ទប្រគល់ ជូននគរបាល ប៉ុស្តិ៍ទន្លេបាសាក់