ក្រុមការងារអន្តរវិស័យ ខណ្ឌដូនពេញ រកឃើញភោជនីយ ដ្ឋានមួយកន្លែង បង្កសំឡេងរំខាន ដល់អ្នកជិតខាង

ភ្នំពេញ៖ ក្រុមការងារចម្រុះ ខណ្ឌដូនពេញ ដឹកនាំដោយ លោកហឿន ប្រសើរ ប្រធានការិយាល័យ អន្តរវិស័យ នៅថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៦ នេះ បានចុះពិនិត្យទីតាំង ទំនាស់បង្កសំឡេងរំខាន ដល់អ្នកជិតខាង ស្ថិតនៅផ្ទះ លេខ៥ ផ្លូវ៧៥ កែង៨៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយបានរកឃើញថា ទីតាំងខាងលើនេះ ពិតជាបាន បង្កសំឡេងរំខាន ដល់អ្នកជិតខាងពិតប្រាកដមែន។

ប្រភពព័ត៌មានពីមន្រ្តី សាលាខណ្ឌដូនពេញ បានឲ្យដឹងថា "  ក្រុមការងារចម្រុះខណ្ឌដូនពេញ ដឹកនាំដោយ លោកហឿន ប្រសើរ ប្រធានការិយាល័យអន្តរវិស័យ កាលពីម៉ោង៩ ព្រឹក ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៦ បានចុះ ពិនិត្យទីតាំងទំនាស់បង្កសំឡេងរំខាន ដល់អ្នកជិតខាង ស្ថិតនៅផ្ទះលេខ៥ ផ្លូវ៧៥ កែង៨៤ សង្កាត់ស្រះចក ខណ្ឌដូនពេញរបស់ឈ្មោះ ខៀវ មល្លិកា (ភោជនីយដ្ឋាន ថាយជី)”។

 ក្រុមការងារពិនិត្យឃើញថា ទីតាំងភោជនីយដ្ឋាននេះ ពិតជាបង្កសំឡេងរំខាន ដល់អ្នកជិតខាងដោយសារ ម៉ាស៊ីនបឺតផ្សែងប្រាកដមែន ។

ប្រភពដដែលបន្ថែមថា ក្រុមការងារបានធ្វើការសម្របសម្រួល នៅនឹងកន្លែង តែដោយសារម្ចាស់ទីតាំង កំពុងនៅ ក្រៅប្រទេស ក្រុមការងារ ដើមបណ្តឹង និងតំណាងចុងបណ្តឹង បានឯកភាពគ្នាចុះពិនិត្យ ទីតាំងម្តងទៀត ក្នុងខែមិនា ឆ្នាំ២០១៦ ដោយមានជាងបច្ចេកទេសចូលរួមរកវិធីប្តូរ ទីតាំងបំពង់បឺតផ្សែង ដើម្បីកុំឲ្យមានការបង្កផល ប៉ះពាល់តទៅទៀតផងដែរ៕