បង្ករបួសស្នាម រួចគេចខ្លួនបានជិត ៧ឆ្នាំ ត្រូវនគរបាលបញ្ជូន ទៅកាន់តុលាការ

កណ្តាល៖ ជនសង្ស័យម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ទៅតាមដីកាបង្គាប់ឲ្យ ឃាត់ខ្លួនរបស់តុលាការ ខេត្តកណ្តាលពីបទ បង្ករបួសស្នាម ដោយចេតនា ហើយគេចខ្លួនមិន ព្រមចូលបំភ្លឺនៅ ចំពោះមុខតុលាការ ។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវ ឃាត់ខ្លួននោះឈ្មោះនួន ស្រីមុំ ហៅមុំ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរមុខរបរ កម្មកររោងចក្រ បច្ចុប្បន្នស្នាក់នៅ ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

នគរបាលបានបន្តថា ការឃាត់ខ្លួនជន សង្ស័យខាងលើនេះ គឺធ្វើឡើងទៅតាមដីកា បង្គាប់លេខ៣២១ ដកបចខ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១២ ចេញដោយលោក ធ្ធាំ ប៊ុណ្ណា ចៅក្រុមស៊ើបសួរសាលា ដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទបង្ក របួសដោយចេតនា ប្រព្រឹត្តិទៅកាលពីថ្ងៃទី១ ខែខែឧសភា ឆ្នាំ២០០៩ នៅសង្កាត់តាខ្មៅ ក្រុមតាខ្មៅ ខេត្តកណ្តាល។

នគរបាលបានបន្តទៀតថា បន្ទាប់ពីបង្ករបួសស្នាម រួចជនសង្ស័យបាន គេចខ្លួនមិនព្រមចូលបំភ្លឺ នៅចំពោះមុខតុលាការ ទើបតុលាការចេញ ដីកាបង្គាប់ឲ្យឃាត់ខ្លួន ដើម្បីនាំយកទៅសាកសួរ និងចាត់ការ ទៅតាមនីតិវិធីច្បាប់៕

បង្ករបួសស្នាម រួចគេចខ្លួនបានជិត ៧ឆ្នាំ ត្រូវនគរបាលបញ្ជូន ទៅកាន់តុលាការ