ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

ក្រុមហ៊ុន​ភ្នាល់​ស្របច្បាប់​នៅ​អីុ​តា​លី​បាន​ចេញ​អត្រា​ទស្សន៍​ទាយ ថា​តើ​កីឡាករ​Francesco Totti របស់​ក្លិប​Roma នឹង​ចូល​និវត្តន៍​ក្នុង​រដូវ​កាល​នេះ​ឬ​អត់? Totti ខ្សែប្រយុទ្ធ​ក្លិប​Roma ដែល​មាន​អាយុ​គម្រប់​៣៩​ឆ្នាំ​នៅ​ថ្ងៃ​ទី​២៧ កញ្ញា ២០១៦ បាន​រិះគន់​ដល់​គ្រូបង្វឹក​លោក​Luciano Spalletti ថា មិន​បាន​ផ្ដល់​កិត្តិយស​រួម​ទាំង​រិះគន់​ដល់​ប្រធាន​ក្លិប​មិន​បន្ត​កិច្ចសន្យា​ថ្មី​ដល់​រូបគេ ។

បញ្ហា​ខាងលើ​ក្លាយជា​ប្រធានបទ​ដ៏​ក្ដៅ​គគុក​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ភ្នាល់​ចេញ​អត្រា​ភ្នាល់​ដល់​អ្នកគាំទ្រ​ថា បើ​Totti ចូល​និវត្តន៍​នៅ​ពេល​ចប់​រដូវ​កាល​គឺ​ចាក់​១​សង​១,៣២ ។ លើស​ពី​នេះ​ក៏​មាន​អត្រា​ភ្នាល់ បើ​Totti​ផ្លាស់​ទៅ​លេង​ឱ្យ​ក្លិប​ផ្សេង​ចាក់​១​សង​៤, បើ​ធ្វើ​ដំណើរ​ទៅ​លេង​នៅ​លី​ក​បាល់ទាត់​អា​មេ​រិ​ក​ចាក់​១​សង​៦, ទៅ​ចិន​ចាក់​១​សង​២០, ទៅ​អូស្ដ្រាលី​ចាក់​១​សង​៣០ និង​ទៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ចាក់​១​សង​៧០ ៕