កំពូល​តារា​ហូលីវូដ​៣​រូប​​ ដែល​គ្មាន​និស្ស័យ​នឹង​រង្វាន់ Oscars ទាល់​តែ​សោះ

កំពូល​តារា​ហូលីវូដ​៣​រូប​​ ដែល​គ្មាន​និស្ស័យ​នឹង​រង្វាន់ Oscars ទាល់​តែ​សោះ

កំពូល​តារា​ហូលីវូដ​៣​រូប​​ ដែល​គ្មាន​និស្ស័យ​នឹង​រង្វាន់ Oscars ទាល់​តែ​សោះ

ពាន​រង្វាន់ Oscar គឺ​ជា​ពាន​រង្វាន់​មួយ​ដ៏​មាន​តម្លៃ​បំផុត​នៅ​ក្នុង​វិស័យ​ភាពយន្ត​ ដែល​តារា​សម្ដែង​គ្រប់​រូប​តែង​ប្រាថ្នា​ចង់​បាន​ក្នុង​អាជីព​ជា​តារា​សម្ដែង​របស់​ខ្លួន។ យ៉ាងណាមិញ មាន​​កំពូល​តារា​សម្ដែង​មួយ​ចំនួន ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ខ្លាំង​នៅ​តែ​មិន​បាន​លើក​ពាន​នេះ​សូម្បី​តែ​មួយ​ដង។ ក្នុង​ឱកាស​កម្មវិធី​ប្រគល់​ដ៏​ធំ​ប្រចាំ​ឆ្នាំ​លើក​ទី ៨៨ នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី ២៨ ខាង​មុខ​នេះ Sabay សូម​ណែនាំ​​កំពូល​តារា​ភាពយន្ត​​ប្រុស​មួយ​ចំនួន​ដែល​តែងតែ​របូត​​រង្វាន់​នេះ​ទៅ​លើ​ដៃ​គូ​ប្រកួត​របស់​ខ្លួន។
Johny Deep

 

កំពូល​តារា​ហូលីវូដ​៣​រូប​​ ដែល​គ្មាន​និស្ស័យ​នឹង​រង្វាន់ Oscars ទាល់​តែ​សោះ

 

តួឯក​រឿង “Pirate Of The Caribbean” នឹង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ភាពយន្ត​នេះ ភ្ញាក់​ផ្អើល​មិន​តិច​ទេ​នៅ​ពេល​បង្ហើប​ថា លោក​មិន​ធ្លាប់​ត្រូវ​បាន​គេ​ប្រគល់​ពាន​​មាស Oscar ទាល់​តែ​សោះ​នៅ​ក្នុង​អាជីព​សម្ដែង​ជាង ២០ ឆ្នាំ​របស់​ខ្លួន។ អ្វី​ដែល​គួរ​កត់​សម្គាល់​នោះ​គឺ Johny Deep ត្រូវ​គេ​វាយ​តម្លៃ​ជា​តារា​ដែល​មាន​សមត្ថភាព​បំផុត​នៅ​ក្នុង​វិស័យ​​ភាពយន្ត​នា​ពេល​បច្ចុប្បន្ន។

 

Leonardo DiCaprio

 

កំពូល​តារា​ហូលីវូដ​៣​រូប​​ ដែល​គ្មាន​និស្ស័យ​នឹង​រង្វាន់ Oscars ទាល់​តែ​សោះ

 

កំពូល​តារា​សម្ដែង Leonardo Dicaprio គឺ​ជា​តារា​មួយ​ក្នុង​ចំណោម​តារា​សម្ដែង​ទាំង​ឡាយ​ដែល​គ្មាន​និស្ស័យ​បំផុត​ចំពោះ​រង្វាន់ Arcademy ។ ភាពយន្ត “Titanic” បាន​ធ្វើ​ឲ្យ Leonardo ជាមួយ​ដៃ​គូ​ Kate Winslet ល្បី​ឈ្មោះ​ទូទាំង​ពិភពលោក និង​ធ្វើ​ឲ្យ​អ្នក​ទាំង​២​ក្លាយ​ជា​តារា​ជួរ​មុខ​របស់​ហូលីវូដ។យ៉ាងណាមិញ ក្រុម​អ្នក​វាយ​តម្លៃ​អាមេរិក​ហាក់​មិន​ឲ្យ​តម្លៃ​ទៅ​លើ​បុរស​កម្សត់​ស្នេហ៍ Jack នៅ​ពេល​​​តារា​រូប​នេះ​ធ្លាប់​បាន​ជាប់​ជា​បេក្ខភាព​ឈ្នះ​ពាន​ជា​ច្រើន​សារ​តែ​មិន​ដែល​មាន​វាសនា​ស្រវា​បាន​​ពាន​នេះ​​ឡើយ។ ​ក្នុង​ឆ្នាំ ២០១៦ នេះ ជាមួយ​នឹង​ជោគជ័យ​ដ៏​ត្រចះ​ត្រចង់​របស់ “The Revenanat” គេ​សង្ឃឹម​ថា តារា​អាយុ ៤១ ឆ្នាំ​នឹង​មាន​ឱកាស​ដណ្ដើម​បាន​ពាន​មាស​ជា​លើក​ទី​១​ក្នុង​ជីវិត​របស់​ខ្លួន។

 

Brad Pitt

កំពូល​តារា​ហូលីវូដ​៣​រូប​​ ដែល​គ្មាន​និស្ស័យ​នឹង​រង្វាន់ Oscars ទាល់​តែ​សោះ

 

ស្វាមី​របស់​តារា​សម្ដែង Angelina Jolie តែង​តែ​បាន​គេ​ទទួល​ស្គាល់​ជា​តារា​ប្រុស​ដែល​រូប​សម្បត្តិ​ស្រស់​សង្ហា​បំផុត​របស់​វិស័យ​ភាពយន្ត​ហូលីវូដ។ គ្រប់​តួ​សម្ដែង​របស់ Brad Pitt តែង​តែ​នៅ​ដក់​ជាប់​នៅ​ក្នុង​ចិត្ត​របស់​ទស្សនិកជន​ជានិច្ច។ ក្រុម​អ្នក​ជំនាញ​ក៏​វាយ​តម្លៃ​ខ្ពស់​សមត្ថភាព​របស់​​តួ​រឿង “Mr & Mrs Smith” ផង​ដែរ​។ ជាក់​ស្ដែង Brad Pitt បាន​ជាប់​ជា​បេក្ខភាព Oscar រហូត​ដល់​ទៅ​៣​ដង ក្នុង​​អាជីព​របស់​ខ្លួន តែ​គួរ​ឲ្យ​សោក​ស្ដាយ ​លោក​​មិន​ដែល​បាន​ឈ្នះ​សូម្បី​តែ​មួយ​ដង៕

 

ចុចអាន៖ស្បែក​ជើង​របស់ Kanye West ត្រូវ​​យក​មក​បំពង​ម្សៅ​ដូច​មាន់

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖foxnews

កំពូល​តារា​ហូលីវូដ​៣​រូប​​ ដែល​គ្មាន​និស្ស័យ​នឹង​រង្វាន់ Oscars ទាល់​តែ​សោះ