ការ​ពិត​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាំង​៦​ ​ទាក់​ទង​នឹង​ក្រុមហ៊ុន​​ Lexus

ការ​ពិត​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាំង​៦​ ​ទាក់​ទង​នឹង​ក្រុមហ៊ុន​​ Lexus

ការ​ពិត​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាំង​៦​ ​ទាក់​ទង​នឹង​ក្រុមហ៊ុន​​ Lexus

Lexus ជា​ម៉ាក​សញ្ញា​រថយន្ត​ដ៏​ល្បី​ល្បាញ​ និង​លេច​ធ្លោ​មួយ​ក្នុង​ចំណោម​ម៉ាក​សញ្ញា​រថយន្ត​ល្បី​ៗ​នៅ​លើ​ពិភពលោក។ ទាក់​ទង​នឹង​ម៉ាក​សញ្ញា​នេះ​ដែរ​មាន​រឿង​រ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​ ដែល​មនុស្ស​មួយ​ចំនួន​មិន​ទាន់​បាន​ដឹង។​​

 

ការ​ពិត​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាំង​៦​ ​ទាក់​ទង​នឹង​ក្រុមហ៊ុន​​ Lexus

 

១. ​ក្រុមហ៊ុន​ Lexus គឺ​ជា​បុត្រ​សម្ព័ន្ធ​​មួយ​នៃ​ក្រុមហ៊ុន​​​រថយន្ត​យក្ស​ Toyota Motor Corporation ហើយ​រថយន្ត​ Lexus ​ចាប់​ផ្ដើម​លក់​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​ដំបូង​នា​ឆ្នាំ​​១៩៨៩។

 

២. រថយន្ត​ Lexus បាន​ដាក់​លក់​​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភពលោក​ ប៉ុន្តែ​រហូត​ដល់​ឆ្នាំ​ ២០០៥​ទើប​ដាក់​លក់​ក្នុង​ប្រទេស​ជប៉ុន​​ដែល​ជា​ប្រទេស​ដើម​កំណើត។

 

៣. ស្បែក​ដែល​ប្រើ​ស្រោប​​ពូក​អង្គុយ​ក្នុង​រថយន្ត​ Lexus គឺ​ជា​ស្បែក​សត្វ​​គោ​​ដែល​គេ​បាន​រក្សា​ទុក​យ៉ាង​ពិសេស​ ដើម្បី​ធានា​គុណភាព​។

 

៤. តួនាទី​ជា​អ្នក​ត្រួត​ពិនិត្យ​ពណ៌​ថ្នាំ​ឡាន​របស់​ក្រុមហ៊ុន​ Lexus ត្រូវ​ឆ្លង​កាត់​ (ជាប់) ការ​ធ្វើ​តេស្ត​លើ​មុខ​ជំនាញ​របស់​​ខ្លួន​រៀង​រាល់​​បួន​ឆ្នាំ​ម្ដង​ ទើប​អាច​បន្ត​ការងារ​​បាន​ជា​បន្ត​ទៀត។

 

៥. មាន​តែ​អ្នក​ជំនាញ​ខាង​ផលិត​សមត្ថភាព​ខ្ពស់ៗ​ដែល​មក​ពី​ក្រុមហ៊ុន​ Toyota ទេ ​ទើប​អាច​ដាក់​ពាក្យ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ Lexus បាន។

 

៦. រថយន្ត​ម៉ូដែល​ GS និង​ LS ជំនាន់​ចុង​ក្រោយ​មាន​បំពាក់​នូវ​ ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​ “nano-e” ដែល​វា​អាច​ជួយ​ស្បែក​និង​សក់​មាន​សំណើម​ ហើយ​ជួយ​កម្ចាត់​ក្លិន​អាក្រក់​បាន​ថែម​ទៀត​ផង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុច​អាន៖​ ន័យ​ពេញ​របស់​ពាក្យ​កាត់​រថយន្ត​ Lexus គ្រប់​ម៉ូដែល​ ភាគ​ច្រើន​ស្មាន​ខុស

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DailyRecord​​​​​​

ការ​ពិត​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាំង​៦​ ​ទាក់​ទង​នឹង​ក្រុមហ៊ុន​​ Lexus