បុរស​ម្នាក់​កំពុង​ធ្វើ​ទូក ​ត្រូវ​ឆ្លង​ចរន្តអគ្គិសនី ឆក់​ស្លាប់ នៅ​ក្រុងព្រះសីហនុ​

ព្រះសីហនុ: បុរស​ម្នាក់​ដែលជា​ជាង​ជួសជុល​ទូក​នេសាទ​សមុទ្រ ពេល​កំពុង​ជួសជុល​ទូក​តែម្នាក់ឯង​នៅក្នុង​ទូក​ក៏មាន​ខ្សែភ្លើង ដែល​ឆ្លង​ចរន្តអគ្គិសនី បណ្តាលអោយ​ឆក់​ស្លាប់​នៅវេលា​ម៉ោង ១១​និង​៣០​នាទី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​ផែ​ទំនប់រលក ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។​

​លោក ប្រាក់ ពុ​ន្ឋា នាយប៉ុស្តិ៍​រដ្ឋបាល​សង្កា​ត់​លេខ​១​បានអោយដឹងថា នៅពេល​បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​បុរស​ម្នាក់​ឆក់​ចរន្តអគ្គិសនី នៅក្នុង​ទូក លោក​ក៏បាន​ចុះទៅ​ត្រួត​ពិនិត្យឃើញ​បុរស​ម្នាក់​សន្លប់ លោក​និង​ប្រជាពលរដ្ឋ​ក៏​នាំគ្នា​ជួយ ស​ង្ក្រោះ​បឋម ដោយ​សែង​ជនរងគ្រោះ ទៅ​កប់​ដី​ដើម្បី​បន្សាប​ចរន្តអគ្គិសនី​។

​ប៉ុន្តែ​នៅពេល​កប់​ដី​បាន​ប្រមាណ​១០​នាទី មាន​ស្ត្រី​ម្នាក់​ជា​ប្រពន្ធ​ជនរងគ្រោះ​បាន​មកដល់​ហើយក៏ ហៅ​រថយន្ត​ស​ង្ក្រោះ​បន្ទាន់​ដឹក​ជនរងគ្រោះ ទៅកាន់​ពេទ្យ​ឯកជន ដើម្បី​ព្យាបាល​បន្ទាប់មក​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់បង់​អាយុជីវិត​ទៅហើយ​គួរ​ឲ្យ​សោកស្តាយ​។​

​បុរស​ដែល​ស្លាប់​ឈ្មោះ​លី គឹម​យ​ន អាយុ​៣៦​ឆ្នាំ ជាជាង​ធ្វើ​ទូក មាន​ទីលំនៅ​ជិត​កន្លែងកើតហេតុ​ខាងលើ​។​

​ឆ្លងតាម​ការត្រួតពិនិត្យ របស់លោក គ្រូពេទ្យ​កោសល្យ​វិ​ច្ច័​យ និង​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ដ្រ ខេត្ត​ព្រះសីហនុ​បានអោយដឹងថា បុរស​ម្នាក់នេះ​គឺ ស្លាប់​ដោយសារ​ឆក់​ចរន្តអគ្គិសនី​ដោយ​ខ្លួនឯង ពិតប្រាកដ​មែន ចំណែក​សាកសព ក្រោយពី​ពិនិត្យ​រួច​ក៏បាន​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រព្រៃ​ណី​៕​