ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពត ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​មក​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ បន្ទាប់​ពី​ឈ្លោះ​ជាមួយ​ប្រពន្ធ ហើយ​ត្រូវ​ម្តាយ​ក្មេក​ទៅ​ឃាត់ ក៏​ត្រូវ​បុរស​ជា​កូនប្រសា​រូប​នេះ វាយ​បណ្តាល​ឱ្យ​របួសធ្ងន់ ហើយ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​បង្អែក ខេត្ត​តាកែវ បាន​ប៉ុន្មាន​ម៉ោង​ក្រោយមក ស្ត្រី​ជា​ម្តាយក្មេក​រង​គ្រោះ​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៤ កុម្ភៈ ២០១៦ ។

ប្រភព​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ កន្លង​មក ជនសង្ស័យ​ជា​កូនប្រសា​ឈ្មោះ​ទ្រឹ​ន ដូច អាយុ​៣៥​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​អ៊ុំ ស្រី​អូន ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង ហើយ​ត្រូវ​ម្តាយក្មេក​ឈ្មោះ​សាក់ ញ៉ឹង ទៅ​ជួយ​កូនស្រី ក៏​ត្រូវ​បុរស​កូនប្រសា​ប្រុស​ចាប់​វាយ​ឱ្យ​រង​របួស​ធ្ងន់ ដោយ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តតាកែវ ។ តែ​ស្ថានភាព​ស្ត្រី​រង​គ្រោះ​ធ្ងន់ធ្ងរ​ពេក បាន​ដាច់ខ្យល់​ស្លាប់​ក្នុង​មន្ទីរ​ពេទ្យ​តែ​ម្តង ។

ក្រោយ​ពី​ក្រុម​គ្រួសារ​ដឹក​សព​មក​ដល់​ផ្ទះ​វិញ ត្រូវ​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​សព ហើយ​បាន​ចាប់​ឃាត់ខ្លួន​ជន​ដៃដល់​ជា​កូន​ប្រសា​​នាំ​មក​កាន់​ស្នងការ​ខេត្ត​ដើម្បី​សាកសួរ ។ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ កុម្ភៈ ជនសង្ស័យ ត្រូវ​សមត្ថកិច្ច​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។

ជនសង្ស័យ​បាន​សារភាព​ថា កាលពី​វេលា​ម៉ោង​៥​ល្ងាច​នាទី​ថ្ងៃ​ទី​២៣ កុម្ភៈ នោះ ខ្លួន​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ ពេល
នោះ​​ ស្ត្រី​ជា​ម្តាយក្មេក​បានរ​ត់ទៅ​ជួយ ព្រមទាំង​វាយ​ខ្លួន​ចំនួន​២​ដំបង​ដែរ ។ ពេល​នោះ​ខ្លួន​ក៏​វាយតប​វិញ មួយ​ដៃ​ដួល​ក្បែរ​គល់​ដូង​ខាងត្បូង​ផ្ទះ​ចម្ងាយ​ប្រហែលជា​៥​ម៉ែត្រ​វិញ ។