សង្គម​ស៊ីវិល​លើក​ទឹក​ចិត្ត​ច្បាប់ ​ស្ដី​ពី​សិទ្ធ​ទទួល​បាន​ព័ត៌មាន ​បង្ក​ភាព​ងាយ​ស្រួល​ដល់​ជន​ពិការ​​

ដើម្បី​ឲ្យ​ជន​ពិការ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ពេញ​លេញ​​ សង្គម​ស៊ីវិល​លើក​ទឹក​ចិត្ត​ឲ្យ​ច្បាប់​ថ្មី ស្ដី​ពី​សិទ្ធ​ទទួល​បាន​ព័ត៌មាន​​ បង្កើត​លក្ខណៈ​ងាយ​​ស្រួល​ដល់​ជន​ពិការ​ ស្រប​ពេល​ដែល​ច្បាប់​នេះ​ ស្ថិត​នៅ​ដំណាក់កាល​ព្រាង​នៅ​ឡើយ។

ជាក់​ស្ដែង​លោក ឈឹម គឹម​ហ៊ាន នាយក​ប្រតិបត្តិ​នៃ​អង្គការ​ផ្ដល់​នូវ​ក្ដី​សង្ឃឹម​កម្ពុជា ដែល​មាន​បញ្ហា​ត្រចៀក​លើក​ឡើង​​ថា នៅ​ពេល​ចង់​ដឹង​ពី​ព័ត៌មាន​អ្វី​មួយ លោក​មាន​ការ​លំបាក​ដោយ​សារ​ភាសា​សម្រាប់​ជន​ពិការ​​មាន​តិច​តួច​ និង​ខ្លះ​គឺ​គ្មាន​តែ​ម្ដង ដែល​ជា​ហេតុ​បាត់​ឱកាស​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន។ លោក​មិន​អាច​ទទួល​បាន​ដំណឹង​គ្រប់​ជ្រុង​ជ្រោយ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​នេះ​ជា​បញ្ហា​មួយ​សម្រាប់​លោក និង​ជន​ពិការ​ដទៃ​ទៀត។

សង្គម​ស៊ីវិល​លើក​ទឹក​ចិត្ត​ច្បាប់ ​ស្ដី​ពី​សិទ្ធ​ទទួល​បាន​ព័ត៌មាន ​បង្ក​ភាព​ងាយ​ស្រួល​ដល់​ជន​ពិការ​​

សម្រាប់​លោក ​ឈីវ ណាក់ ទីប្រឹក្សា​ផ្នែក​បច្ចេកទេស​នៃ​អង្គការ AIP និង​ជា​វាគ្មិន​ក្នុង​វេទិកា​ខាង​លើ​ក៏​ទទួល​ស្គាល់​ថា នៅ​តាម​បណ្ដាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បច្ចុប្បន្ន​ គឺ​ខ្វះ​ចន្លោះ​ពី​ចំណុច​នេះ​មែន។ ក្នុង​ចំណោម​ទូរទស្សន៍​ក្នុង​ស្រុក​ គេ​ឃើញ​មាន​តែ​ទូរទស្សន៍​ពីរ​ប៉ុណ្ណោះ​បាន​អម​នឹង​ភាសា​កាយវិការ​សម្រាប់​គរ​ថ្លង់​ក្នុង​ម៉ោង​ព័ត៌មាន។ យ៉ាង​ណា លោក​លើក​ទឹក​ចិត្ត​ឲ្យ​ច្បាប់​ថ្មី​នេះ​មាន​ដាក់​បញ្ចូល​ភាព​ងាយ​ស្រួល​ដល់​ជន​ពិការ ព្រម​ទាំង​​លើក​សំណើ​នេះ​ទៅ​ក្រសួង​ពាក់ព័ន្ធ​ពិចារណា​ផង​ដែរ។

ទាក់​ទង​នឹង​សិទ្ធ​ទទួល​ព័ត៌មាន​នេះ លោក ឆាយ សុផល សមាជិក​គណៈកម្មាធិការ​នាយក​ នៃ​ក្លឹប​អ្នកកាសែត​កម្ពុជា និយាយ​ថា​​ ក្រសួង​ព័ត៌មាន​បាន​បង្កើត​គេហទំព័រ www.a2i.info.gov.kh ដែល​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​អាច​ចូល​រួម​ផ្ដល់​មតិ​យោបល់​នានា​ពី​សិទ្ធ​នេះ​ ដើម្បី​យក​មក​ធ្វើ​ការ​កែ​លំអ រ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​ដើម្បី​ឲ្យ​​ច្បាប់​នេះ​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ​ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ចៀសវាង​នូវ​ការ​ប្រតិកម្ម​ដូច​ច្បាប់​ចរាចរណ៍​ថ្មី។ ដូច្នេះ​ជុំវិញ​ការ​យល់​ឃើញ បញ្ហា ឬ​ការ​ស្នើ​សុំ​នា​នា សាធារណជន​ទូ​ទៅ​អាច​បញ្ចេញ​មតិ​បាន​ក្នុង​គេហទំព័រ​នោះ ដើម្បី​ក្រសួង​ព័ត៌មាន​ពិចារណា​មុន​ពេល​ច្បាប់​នេះ​សម្រេច​ជា​ស្ថាពរ៕

សង្គម​ស៊ីវិល​លើក​ទឹក​ចិត្ត​ច្បាប់ ​ស្ដី​ពី​សិទ្ធ​ទទួល​បាន​ព័ត៌មាន ​បង្ក​ភាព​ងាយ​ស្រួល​ដល់​ជន​ពិការ​​

អត្ថបទ៖ លឹម សុ​នា

សង្គម​ស៊ីវិល​លើក​ទឹក​ចិត្ត​ច្បាប់ ​ស្ដី​ពី​សិទ្ធ​ទទួល​បាន​ព័ត៌មាន ​បង្ក​ភាព​ងាយ​ស្រួល​ដល់​ជន​ពិការ​​