លោក វ៉ាត់ ចំរើន៖ កីឡាកាំប៉ូ មានសង្ឃឹម ចូលរួមSEA GAMES ២០១៧ នៅម៉ាឡេស៊ី

ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃ គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា តំណាងឲ្យប្រទេសកម្ពុជា បានមានប្រសាសន៍ថា លោកបាន ស្នើសុំប្រទេសម៉ាឡេស៊ី (ម្ចាស់ផ្ទះ) ក្នុងកិច្ចប្រជុំការប្រកួតប្រភេទ កីឡា SEA GAMES លើកទី២៩ ឆ្នាំ២០១៧ កាលពីពេលថ្មីៗនេះ ឲ្យដាក់បញ្ចូល ប្រភេទកីឡា ចំបាប់ វូវីណាម កាំប៉ូ និងហុកគីស្រី (ក្នុងសាល) វិញ្ញាសាតេក្វាន់ដូ ប្រភេទទម្ងន់ធ្ងន់ និងប៉េតង់ថែម shooting ស្រី និងបុរសទៀត។

ប៉ុន្តែក្នុងកិច្ចប្រជុំនោះ មិនទាន់សម្រេច បានឡើយដោយរងចាំ កិច្ចប្រជុំលើកចុងក្រោយ នាខែកក្កដា ទើបខាងម្ចាស់ផ្ទះគេឆ្លើយតប តាមក្រោយ។ លោកអគ្គលេខាធិការ បានបន្តថា តាមការស្នើសុំរបស់កម្ពុជា ទាំង៤ ប្រភេទកីឡាចំបាប់ វូវីណាម កាំប៉ូ និងហុកគីស្រី (ក្នុងសាល) និងបន្ថែម តេក្វាន់ដូប្រភេទទម្ងន់ធ្ងន់ និងប៉េតង់ថែម shooting ស្រី និងបុរសនោះ ដូចជាគ្មានសង្ឃឹម មួយរយភាគរយ អ្វីឡើយ បើសង្ឃឹមវិញ គឺប្រភេទកីឡា កាំប៉ូ ទៅវិញទេ។

កិច្ចប្រជុំSEA GAMESលើកទី២៩ ឆ្នាំ២០១៧ ត្រូវបពា្ចប់ដោយជោគជ័យ ក្រោយមកតំណាង ប្រទេសទាំង១១ ក៏បានស្តាប់របាយការណ៏ របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជាស្តីពី ការត្រៀមខ្លួនក្នុងការរៀបចំ ប្រកួតកីឡា SEA GAMES លើកទី ៣២ ឆ្នាំ២០២៣ ដែលត្រូវធ្វើម្ចាស់ផ្ទះ៕