ប្រធានរដ្ឋសភា​ជូន​ផ្ទះ​ដល់​ពលរដ្ឋ ៨១ ខ្នង​ក្នុង​តំបន់​អភិវឌ្ឍន៍​ភូមិ​ថ្លុក​ត្រាច និង អន្លង់​ជ្រៃ

Doliprane TVC

​ភ្នំពេញៈ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានធ្វើ​ការប្រគល់​ផ្ទះប៉ិត ដែលជា​រចនាបទ​ផ្ទះ​របស់​ខ្មែរ​ដល់​ពលរដ្ឋ​ចំនួន ៨១ ខ្នង​ក្នុង​តំបន់​អភិវឌ្ឍន៍ ភូមិ​អន្លង់​ជ្រៃ និង​ភូមិ​ផ្លុ​ក​ត្រាច ក្នុង​ឃុំ​កក់ ខេត្ត​ត្បូងឃ្មុំ ។​ ពិធី​ប្រគល់​នេះ​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ប្រធានរដ្ឋសភា និង ថ្នាក់ដឹកនាំ​សំខាន់ៗ​​ជាច្រើនរូប​ទៀត​ចូលរួម​ផងដែរ ក្នុងនោះ​មានដូចជា​វត្តមាន​រប​ស់ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​លោក​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី ២ នៃ​រដ្ឋសភា លោកជំទាវ សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល ជាច្រើនរូប​ទៀត ។​

ប្រធានរដ្ឋសភា​ជូន​ផ្ទះ​ដល់​ពលរដ្ឋ ៨១ ខ្នង​ក្នុង​តំបន់​អភិវឌ្ឍន៍​ភូមិ​ថ្លុក​ត្រាច និង អន្លង់​ជ្រៃ

ប្រធានរដ្ឋសភា​ជូន​ផ្ទះ​ដល់​ពលរដ្ឋ ៨១ ខ្នង​ក្នុង​តំបន់​អភិវឌ្ឍន៍​ភូមិ​ថ្លុក​ត្រាច និង អន្លង់​ជ្រៃ

លោក ប្រាជ្ញ ច័ន្ទ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ បាន​មានប្រសាសន៍​នា​ក្នុងឱកាស​នេះ​ឱ្យដឹងថា ចាប់តាំងពី​​ឆ្នាំ ២០០៦ មក ភូមិ​អន្លង់​ជ្រៃ និង ភូមិ​ថ្លុក​ត្រាច ស្ថិតនៅក្នុង​ឃុំ​កក់ ស្រុក​ពញាក្រែក​នេះ បាន​ផ្លាស់ប្តូរ​មុខមាត់ ជា​លំដាប់ ក្នុងនោះ ជីវភាព​ពលរដ្ឋ​មានការ​រីកចម្រើន​តាម​រយៈ​លទ្ធភាព​ធ្វើ​កសិកម្ម​បាន​យ៉ាង​ងាយស្រួល ដោយសារ​ប្រឡាយទឹក អាង​ស្តុក​ទឹក ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ​។​

ប្រធានរដ្ឋសភា​ជូន​ផ្ទះ​ដល់​ពលរដ្ឋ ៨១ ខ្នង​ក្នុង​តំបន់​អភិវឌ្ឍន៍​ភូមិ​ថ្លុក​ត្រាច និង អន្លង់​ជ្រៃ

លោក​ថា ក្រៅពី​ប្រឡាយទឹក មណ្ឌល​សុខភាព ផ្ទះ​ដ៏​ស្រស់ស្អាត ជា​សំណង់​ថ្មី ធ្វើ​ពី​ថ្ម ត្រូវបាន​សម្តេច​សាងសង់​ចែក​ជូន​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ ដោយនៅ​លើក​ទី ១ មានផ្ទះ ចំនួន ៩៥ ខ្នង ។ បន្ទាប់មក​នៅ​ឆ្នាំ ២០១៣ សម្តេច​បាន ប្រគល់​​ផ្ទះ​ចំនួន ១៦ ខ្នង​ទៀត​ជូន​ពលរដ្ឋ និង នៅ​ឆ្នាំ ២០១៤ ជួន ១០ ខ្នង បន្ថែមទៀត ហើយ​នៅ​ថ្ងៃទី ២១ ខែកុម្ភៈ​ឆ្នាំ ២០១៦ ​នាពេលនេះ​ផ្ទះ​ចំនួន ៨១ ខ្នង​ទៀត ត្រូវ​សម្តេច​ចែកជូន​ប្រជាពលរដ្ឋ នាឱកាស​នោះ ។​

មានប្រសាសន៍​នាឱកាស​នេះដែរ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំ​ណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផងដែរ ដោយ​សម្តេច​បាន​គូសបញ្ជាក់ថា នៅ​គ្រប់​​កាលៈទេស​សៈ ប្រមុខ​រាជរដ្ឋាភិបាល តែងតែ​យកចិត្តទុកដាក់ គិតគូរ​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ជានិច្ច ។​

ព្រម​ជាមួយគ្នានេះ​សម្តេច​បានស្នើ​សុំ​ដល់​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​សមិទ្ធផល​នានា​ពេលនេះ ត្រូវខិតខំ​ប្រកប​​របរ​ចិញ្ចឹមជីវិត ពីព្រោះថា​នៅពេលនេះ តំបន់​អភិវឌ្ឍន៍​របស់​សម្តេច​មាន​ទាំង​ផ្ទះ មាន​ទាំង​ទឹក​ដែលជា​ប្រភព​សំខាន់​ក្នុ​​ង​ការប្រកប​របរ​ចិញ្ចឹមជីវិត ក្នុង​កិច្ចការ​ស្រែចម្ការ ។​ គួរ​បញ្ជាក់ថា ផ្ទះ​ដែល​សម្តេច​ប្រធានរដ្ឋសភា សាងសង់​ជូន ប្រជាពលរដ្ឋនៅក្នុង​ភូមិ​អន្លង់​ជ្រៃ និង ភូមិ​ថ្លុក​ត្រាច នេះ​ជា​ផ្ទះថ្ម ខ្ពស់​ផុតពី​ដី ទំហំ ៦ គុណ ៧ ម៉ែត្រ ៕ ដេប៉ូ​