ស្មាតហ្វូនថ្មី Xiaomi Mi 5 បានដាក់អោយកម្មង់ទិញក្នុងប្រទេសចិនហើយ តម្លៃចាប់ពី….

ស្មាតហ្វូនថ្មី Xiaomi Mi 5 បានដាក់អោយកម្មង់ទិញក្នុងប្រទេសចិនហើយ តម្លៃចាប់ពី....

ក្រុមហ៊ុន Xiaomi ទើបតែបានបង្ហាញចេញនូវស្មាតហ្វូនដ៏ថ្មីស្រឡាងរបស់ខ្លូនគឺ Mi 5 នៅក្នុងពិព៌ណសមាជទូរស័ព្ទពិភពលោក (MWC) ជាមួយនឹងតម្លៃដ៏សមរម្យ ។ ស្មាតហ្វូន Xiaomi Mi 5 នេះមានបីប្រភេទទៅតាមលក្ខណៈសម្បត្តិរបស់វា ដែលតម្លៃរបស់វាចាប់ពី 306 $ ឬ 2,000 CNY (យន់)ឡើងទៅប៉ុណ្ណោះ ។ សំរាប់ស្មាតហ្វូន Xiaomi Mi 5 ប្រើបន្ទះឈីប Snapdragon 820 មានរ៉េមទំហំ 3 GBនិងមេម៉ូរីម៉ាស៊ីន ទំហំ 32 GB តម្លៃ 306 $, ហើយ Mi 5 ប្រើបន្ទះឈីប Snapdragon 820 មានរ៉េមទំហំ 3 GBនិងមេម៉ូរីម៉ាស៊ីនទំហំ 64 GB តម្លៃ 352 $ (2,300 CNY), ចំនែក Mi 5 ប្រើបន្ទះឈីប Snapdragon 820 មានរ៉េមទំហំ 4 GB និងមេម៉ូរីម៉ាស៊ីនទំហំ 128 GB តម្លៃ 413 $ (2,700 CNY) ។ ការកម្មង់ទិញស្មាតហ្វូន Xiaomi Mi 5 នេះគឺកំពុងតែចាប់ផ្តើមហើយនៅក្នុងប្រទេសចិន ហើយនឹងមានវត្តមាននៅលើទីផ្សារក្នុងប្រទេសនៅថ្ងៃទី១ ខែមិនានេះហើយ ។ ថ្មីៗនេះគឺពុំទាន់មានព៌តមានជាផ្លូវការណាមួយដែលថា តើស្មាតហ្វូននេះនឹងលក់នៅលើទីផ្សារអន្តរជាតិ ឬមួយក៏យ៉ាងណានៅឡើយទេ ។

ស្មាតហ្វូនថ្មី Xiaomi Mi 5 បានដាក់អោយកម្មង់ទិញក្នុងប្រទេសចិនហើយ តម្លៃចាប់ពី....

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ស្មាតហ្វូនថ្មី Xiaomi Mi 5 បានដាក់អោយកម្មង់ទិញក្នុងប្រទេសចិនហើយ តម្លៃចាប់ពី....
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ស្មាតហ្វូនថ្មី Xiaomi Mi 5 បានដាក់អោយកម្មង់ទិញក្នុងប្រទេសចិនហើយ តម្លៃចាប់ពី....

ចុះថ្ងៃទី25 ខែកុម្ភៈ ឆ្នាំ 2016 ម៉ោង 02:40 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ