ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​មណ្ឌលគិរី ៖ តាម​ការ​​​ឱ្យ​ដឹង​ពី​លោក​ឡុ​ង ប៊ុ​ង ប្រធាន​ព្រៃ​ការពារ​មណ្ឌលគិរី​ថា ជនជាតិ​វៀតណាម​៩​នាក់ ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​នៅ​ព្រំដែន​កម្ពុជា​-​វៀតណាម​ចំនុច​ប៉ុ​ស្តិ៍​៥ ក្នុងស្រុក​ពេ​ជ្រា​ដា ខណៈ​ពួក​គេ​ចូល​អារឈើ​ខុសច្បាប់​ កាលពី​​រសៀល​ថ្ងៃ​ទី​២៤ ​កុម្ភៈ ​២០១៦ ​។

សមត្ថ​កិច្ច​​ឱ្យដឹង​​​ថា ​ជន​ជាតិ​វៀត​ណាម​​​​៩​នាក់​​ជិះ​ម៉ូតូ​ចំនួន​៧​​គ្រឿង​ ព្រមទាំង​មាន​រណា​រយន្ត​៣​គ្រឿង​ផង​នោះ ​ត្រូវ​​សមត្ថកិច្ច​ព្រៃ​ការពា​រ​មណ្ឌលគិរី ធ្វើការ​ឃាត់ខ្លួន​​នៅ​ខាងក្រោយ​ប៉ុស្តិ៍​របៀង​​ការពារ​ព្រំដែន​ប៉ុស្តិ៍​៥ ក្នុង​ឃុំ​ក្រង់​តេះ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌល
គិរី​។

លោក កែវ សុភ​គ៌ អនុប្រធាន​ការពារ​ព្រៃ​មណ្ឌល​គិរី​បាន​ប្រាប់ឱ្យ​​ដឹង​ថា ​មន្ត្រី​របស់​លោក​ដឹកនាំ​ដោយ​លោក​ផ្ទាល់ បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​​ចំនួន​៩​នាក់  ​បច្ចុប្បន្នលោក​កំពុង​សុំ​គោលការណ៍ពី​លោក​ព្រះរាជអាជ្ញា​ ដើម្បី​ចាត់ការ​បន្ត ​។ លោក យិ​ន ចាន់​ទី មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​១០៣ បាន​ឲ្យ​ដឹង​ថា ​ករណី​ចាប់​ជនជាតិ​វៀតណាម​ចូល​មក​កាប់​ឈើ​នៅ​ដី​ខ្មែរ​ពិតជា​មាន​មែន ហើយ​ចំណុច​ប៉ុស្តិ៍​៥​នោះ​ មាន​មន្ត្រី​របស់​លោក​ឈ្មោះ​សំណាង ជា​អ្នក​មើល​ការ​ខុស​ត្រូវ ​។