យប់​នេះ Liverpool ដាក់ទាំង Sturridge និង Coutinho អត់​ទុក​ជើង​ជួប Man City វគ្គ​ផ្តាច់ព្រ័ត្រ Capital One Cup នោះទេ

លោក Jurgen Klopp គ្រូបង្វឹក​ហង្ស​ក្រហម Liverpool ត្រៀម​ប្រថុយ​ដាក់ ខ្សែប្រយុទ្ធ Daniel Sturridge និង​ខ្សែបម្រើ Philippe Coutinho ក្នុង​ប្រកួត​ជាមួយ Augsburg ​ក្របខណ្ឌ Europa League នៅយប់​​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​មិន​ទុក​ជើង​កីឡាករ​ទាំងពីរ ក្នុង​ប្រកួត Capital One Cup វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយ Manchester City នា​​ថ្ងៃអាទិត្យ​​ខាង​មុខ​​ឡើយ។

liverpool-fc-1

Sturridge និង Coutinho ទើបតែ​វិល​ត្រលប់​មកវិញ​ពី​ការព្យាបាល​របួស​សរសៃ​រ​ពួរ​ជើង កាល​ពី​ពេល​ថ្មីៗ​នេះ។ លោក Klopp ថ្លែងថា «ការប្រកួត​សម្រាប់​កីឡាករ​ដែល​មិនបាន​លេង​អស់​រយៈពេល​យូរ​មកហើយ ដូចជា Phil និង Daniel គឺ​វា​សំខាន់​ណាស់​សម្រាប់​ចង្វាក់​នៃ​ការលេង»។ «ប្រសិនបើ​អ្នក​គិត​ជំហាន​ទី​ពីរ មុន​ជំហាន​ទីមួយ យើង​ប្រាកដជា​បរាជ័យ។ ពួកយើង​ត្រូវ​ផ្តោតអារម្មណ៍​ពេញលេញ​លើ​ការប្រកួត​នេះ (Europa League)»។

liverpool-fc-2

Liverpool អាច​អត់​មាន​ខ្សែការពារ Dejan Lovren វិញ ខណៈដែល​ក្លិប​នេះ​សម្លឹង​មើលទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ Europa បន្ទាប់ពី​ប្រកួត​ក្នុង​លទ្ធផល ០-០ ស្មើ​ជាមួយ Augsburg កាលពី​ជើង​ទី១ វគ្គ ៣២ ក្រុម​​នេះ នៅ​ប្រទេស​អាល្លឺម៉ង់​កាលពី​សប្តាហ៍​មុន។ ខ្សែការពារ​វ័យ ២៦ ឆ្នាំ​សញ្ជាតិ​ក្រូ​អាស៊ី​នេះ បានចូល​​ហ្វឹកហាត់​​កាល​ពី​​ដើម​សប្តាហ៍ ប៉ុន្តែ​បាន​ធ្លាក់ខ្លួន​ឈឺ​វិញ។ មិន​រួម​ក្រុម ​ខ្សែការពារ​កណ្តាល Martin Skrtel និង​ខ្សែបម្រើ Joe Allen ក៏​មិនទាន់​អាច​ត្រលប់​មក​​​នៅ​ឡើយ ខណៈ​ខ្សែប្រយុទ្ធ Adam Lallana ក៏​កំពុង​សម្រាក​ព្យាបាល​​រ​បួស​ភ្លៅ​ផងដែរ៕