នគរបាល ខណ្ឌច្បារអំពៅ ឃាត់ខ្លួនមុខសញ្ញា ចែកចាយគ្រឿងញៀន ២នាក់ប្តីប្រពន្ឋ

 ភ្នំពេញ៖ មុខសញ្ញាចែកចាយ គ្រឿងញៀនដ៏សកម្ម ២នាក់ប្តីប្រពន្ឋ នៅព្រែកប្រា ត្រូវបានកម្លាំង នគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួន កាលវេលាម៉ោង ១១៖៣០នាទី ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៦ នៅ ក្នុងភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

ក្នុងប្រតិបត្តិការ ដែលដឹកនាំដោយ លោកអធិការរងខណ្ឌ ម៉ៅ សឿត បានអោយដឹងថា ជនសង្ស័យមានឈ្មោះ សូរ សឿត ហៅសៀត អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ និងប្រពន្ឋឈ្មោះ ហ្មាត់ ហ្វារីតាស់ អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ក្រុម៤ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងថ្នាំញៀន ចំនួន ១០កញ្ចប់ ត្រូវបញ្ជូនទៅកាន់ អធិការដ្ឋានខណ្ឌ ដើម្បី កសាងសំណុំ រឿងបញ្ជូនទៅ សាលាដំបូង រាជធានី ភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕