ឃាត់ខ្លួន ជនសង្ស័យ ២នាក់ ពាក់ព័ន្ធ ករណីឆបោក អ្នកលក់ហូលផាមួង នៅផ្សារអូរឫស្សី

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំងនគរបាលខណ្ឌ៧មករា ឃាត់ខ្លួន កាលពីវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ពាក់ព័ន្ធករណី ឆបោកអាជីករលក់ដូរហូលផាមួង នៅផ្សារអូរឫស្សីជាន់ទី១។ ហេតុការណ៍នេះ បានកើតឡើង នៅចំណុចផ្លូវក្រោយសណ្ឋាគារជូលីណា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

ជនសង្ស័យទី១ ឈ្មោះ មាស ធា ភេទប្រុស អាយុ ៣៨ឆ្មាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅម្តុំផ្សារឌុយម៉ិច (អ្នកឌុប), ទី២ ឈ្មោះ តាំង ហ៊ាង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅច្បារអំពៅ១ ខណ្ឌច្បារអំពៅ។ ចំណែកជនរងគ្រោះ មានឈ្មោះ ឡាយ ថុនា ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅទឹកថ្លា ខណ្ឌសែនសុខ មុខរបរអាជីវកលក់ដូនៅផ្សារអូរឫស្សី។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកសង់ សេ១២៥ ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ ភ្នំពេញ ១P-១២៣២ បានជិះមកផ្សារអូរឫស្សី ធ្វើជាទិញហូលផាមួងពីអាជីវកលក់ដូរ នៅផ្សារអូរឫស្សីជាន់ទី១ រួចក៏បាននិយាយជាមួយអ្នកលក់ថា ចាំបន្តិចសុំយកហូលផាមួង ចុះទៅជាន់ក្រោមឲ្យយាយមើល បើត្រូវនឹងទិញ ខណៈនោះ ខាងអាជីវករមិនព្រមឲ្យយកទៅឡើយ តែជនសង្ស័យនៅតែយកទៅ ពេលនោះអាជីករក៏បានស្រែកឆោឡោថាចោរៗ ប្រជាពលរដ្ឋក៏ជួយដេញតាម កម្លាំងនគរបាលមូលដ្ឋានក៏ដេញតាម ប្រផាប់ប្រភីង រហូតដល់ចំណុចក្រោយសណ្ឋាគារជូលីណា ទើបចាប់ជនសង្ស័យបាន។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានឆែកឃើញមានហូលផាមួងជាច្រើនផងដែរ រួចក៏នាំជនសង្ស័យទាំងពីរនាក់ យកទៅសួនាំ ដើម្បីចាត់ការតាមនីតិវិធី នៅប៉ុស្តិ៍រដ្ឋបាលអូរឫស្សី១៕