លោក រ័ត្ន ស្រ៊ាង ផ្តល់រង្វាន់ដល់ អាវុធហត្ថដែល បានជួយសង្រ្គោះ ជីវិតស្ត្រីចំណាស់ និងក្មេងស្រីម្នាក់ឲ្យ រួចផុតពីភ្នក់ភ្លើង

ភ្នំពេញ៖ លោក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជ អាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានផ្តល់រង្វាន់ លើកទឹកចិត្តដល់ កម្លាំងអាវុធហត្ថ ដែលបានជួយស្ត្រីចំណាស់ និងក្មេងស្រីម្នាក់ ឲ្យរួចផុតពីក្រញ៉ាំអគ្គីភ័យ ដែលបានកើតឡើង កាលពីវេលាម៉ោង ០០៖១៥នាទី រំលងអធ្រាត្រឈាន ចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅម្តុំផ្លូវបំបែក សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

បើតាមមន្ត្រីកងរាជ អាវុធហត្ថបានឲ្យដឹងថា អគ្គីភ័យខាងលើនេះ បានផ្តើមឆាបឆេះ ចេញពីផ្ទះកណ្តាល រាលទៅផ្ទះសងខាង យ៉ាងសន្ធោរសន្ធៅ បណ្តាលឲ្យស្ត្រីចំណាស់ម្នាក់ និងក្មេងស្រីម្នាក់ទៀត ត្រូវអណ្តាតភ្លើង ហ៊ុព័ទ្ធចេញមិនរួច ។ ក្នុងពេលអគ្គីភ័យ កំពុងឆាបឆេះ ហើយមនុស្សម្នា កំពុងព្យាយាមពន្លត់ តែនៅមិនរលត់នោះ ម្ចាស់ផ្ទះបាន ស្រែកឆោឡោថា បាត់អ៊ីចុងភៅ និងក្មេងស្រីម្នាក់នៅជាមួយ ពេលនោះ កម្លាំងអាវុធហត្ថដែល ចូលរួមជាមួយក្រុម ចម្រុះពន្លត់អគ្គីភ័យ ក្នុងនោះមាន ៣នាក់ បានរត់ឡើងទៅលើដំបូលផ្ទះ ដែលកំពុងឆាបឆេះ ទំលុះចុះទៅជាន់ផ្ទាល់ដី ដើម្បីជួយសង្រ្គោះ ស្ត្រីចំណាស់ និងក្មេងស្រីដែលកំពុង រងនូវចំហាយអណ្តាត ភ្លើងឆាបឆេះព័ទ្ធជុំវិញ កំពុងចាប់ផ្តើមរលាក ហើយនិងកំពុងថប់ដង្ហើម ដោយសារផ្សែងជាខ្លាំង ដោយកម្លាំងកងរាជអាវុធហត្ថ បានលើកបី បញ្ជូនបន្តៗឡើងមកលើ រួចដាក់ចុះចេញមកក្រៅ ដាក់ចូលរថយន្តសង្គ្រោះ យកទៅមន្ទីរពេទ្យ បង្អែកពោធិចិនតុង ហើយបានបញ្ជូនបន្តទៅ មន្ទីរពេទ្យព្រះកុសមៈ ។ អគ្គីភ័យនេះ បានបន្តឆាបឆេះអស់រយៈពេល ១ម៉ោងកន្លះ ទើបរលត់ទៅវិញ ដោយក្រុមចម្រុះពន្លត់អគ្គីភ័យ ប្រើទឹកអស់ចំនួន ១២រថយន្ត។

ប្រភពខាងលើបានបន្តថា លុះដល់ព្រឹកឡើង លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជ អាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជ អាវុធហត្ថរាជធានីភ្នំពេញ បានចាត់តាំងក្រុមការងារ ឲ្យចុះទៅសួរសុខទុក្ខ ស្ត្រីចំណាស់ និងក្មេងស្រីរងគ្រោះ ដែលសម្រាកនៅមន្ទីរពេទ្យ ព្រះកុសមៈ ដោយនាំយកអំណោយទៅ ជូនពួកគាត់ផងដែរ ក្នុងម្នាក់ៗទទួលបានប្រាក់ ៥០ម៉ឺនរៀល ទឹកក្រូច១កេស ទឹកសុទ្ធ២កេស ព្រមទាំងផ្តាំសួរសុខទុក្ខ ពួកគាត់ទាំងពីរ ពីចម្ងាយ ហើយលោក សូមជូនពរឲ្យពួកគាត់ ទាំងពីរឆាប់ជាសះស្បើយ។

សូមបញ្ជាក់ដែរថា ស្ត្រីចំណាស់ដែលរងគ្រោះ នោះមានឈ្មោះ ថា តាំង ហ្គិច អាយុ៦២ឆ្នាំ ជាចុងភៅ រីឯក្មេងស្រីម្នាក់ទៀត មានឈ្មោះថា ស្រីណែត អាយុ១០ឆ្នាំ ជាក្មេងកំព្រា រស់នៅជាមួយគេ បានថ្លែងអំណរគុណ ចំពោះកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដែលបានប្តូរជីវិតចូលទៅ ជួយសង្គ្រោះពួកគាត់ ចេញពីក្នុងភ្នក់ភ្លើង បើកុំតែបានកងរាជអាវុធហត្ថ ម្លេះជីវិតពួកគាត់ច្បាស់ ជាត្រូវស្លាប់ក្នុងភ្នក់ភ្លើង បាត់ទៅហើយ ហើយក៏សូមថ្លែង អំណរគុណយ៉ាង ជ្រាលជ្រៅផងដែរ ចំពោះលោក រ័ត្ន ស្រ៊ាង ដែលបានយកចិត្តទុកដាក់ ដល់សុខទុក្ខ របស់ពួកគាត់។

ទន្ទឹមគ្នានោះដែរ លោក រ័ត្ន ស្រ៊ាង បានសំដែងការកោតសរសើរ និងមានមោទនភាពយ៉ាងខ្លាំង ចំពោះកម្លាំង អាវុធហត្ថក្រោមឱវាទ របស់លោកទាំង៣រូប ដែលបានពុះពារហ៊ាន ចូលទៅរំដោះយក ជនរងគ្រោះពីក្នុងភ្នក់ភ្លើង ដែលកំពុងឆាបឆេះ ដោយមិនគិតពី អាយុជីវិតខ្លួនឯង ។ ដើម្បីជាការលើកទឹកចិត្ត ចំពោះសកម្មភាពជា គំរូវីរភាពសម្រាប់អាវុធហត្ថ រាជធានីភ្នំពេញ លោកបានផ្តល់រង្វាន់ ជាថវិការដល់ អាវុធហត្ថ ទាំង៣រូបគឺ៖

១. លោកអនុសេនីយ៍ឯក សើន កែវវណ្ណធី ២.ព្រិន្ទបាលឯក ធូ ប៊ុណ្ណា ៣. ព្រិន្ទបាលឯក ទឹម ប៊ុណ្ណា ក្នុងម្នាក់ៗទទួលបាន ថវិការមួយលានរៀល ហើយអង្គភាពធ្វើការ កត់ត្រាពីស្នាដៃជា គំរូវីរភាពនេះ ទុកសម្រាប់ឲ្យអាវុធហត្ថ រាជធានីភ្នំពេញដទៃ ទៀតរៀនសូត្រតាម ៕