សេវាកម្ម &raquo ពាណិជ្ជកម្ម

រាជធានី​ភ្នំពេញ ៖ វេជ្ជបណ្ឌិត​ពីរ​រូប​ជំនាញ​ផ្នែក​ស្ត្រី និង​កុមារ នឹង​មក​ធ្វើ​ជា​វាល​គ្មិ​ន​បណ្ដុះបណ្ដាល​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ពី​ការ​ថែទាំ​សុខភាព​នៅ​ពេល​មាន​ផ្ទៃពោះ និង​ពេល​សម្រាល និង​ក្រោយ​ពេល​សម្រាល ដោយ​ឥត​គិតថ្លៃ នៅ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ ។ កម្មវិធី​នេះ គឺជា​លើក​ទី​២ សម្រាប់​ឆ្នាំ​២០១៦​នេះ ហើយនឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៧ កុម្ភៈ ២០១៦ ចាប់ពី​ម៉ោង​៨​និង​៣០​នាទី​ដល់​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ នៅ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ខណ្ឌ​សែន​សុខ ហើយ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ ក៏​សូម​អញ្ជើញ​ស្ត្រី​មាន​ផ្ទៃពោះ  ឬ​ស្ត្រី​ដែល​កំពុង​ត្រៀមខ្លួន​ជា​មាតា​នៅ​ថ្ងៃ​អនាគត​មក​ចូលរួម​ស្ដាប់ និង​ទទួល​ចំណេះដឹង​បែប​ថ្មី អំពី​របៀប​ថែទាំ​សុខភាព​ខ្លួនឯង និង​សុខភាព​របស់​ទារក​នៅ​ក្នុង​ផ្ទៃ ដើម្បី​ឈាន​ទៅ​រក​សុខភាព​ល្អ និង​ងាយស្រួល​នៅ​ពេល​សម្រាល ។

វេជ្ជបណ្ឌិត​ទាំង​២​រូប​ដែល​នឹង​មក​ផ្ដល់​ចំណេះដឹង​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​កម្ពុជា មាន​លោក​វេជ្ជបណ្ឌិត Damrong Pattanumotana ជំនាញ​ផ្នែក​រោគ​ស្ត្រី ហើយ​លោក​នឹង​បកស្រាយ​ពី​វិធីសាស្ត្រ​ថែទាំ​សុខភាព​សម្រាប់​អ្នក​ចង់​មានកូន និង​សម្រាប់​អ្នក​កំពុង​ពពោះ ។ ដោយឡែក​វាល​គ្មិ​ន​មួយ​រូប​ទៀត លោក​វេជ្ជបណ្ឌិត Sokheang Hong ជំនាញ​ផ្នែក​កុមារ ក៏​នឹង​បកស្រាយ និង​ផ្ដល់​ចំណេះដឹង​ដល់​ស្ត្រី​ដែល​នឹង​ក្លាយជា​មាតា​របស់​គេ​នៅ​ថ្ងៃ​អនាគត​ពី​ប្រធានបទ «​ការ​បន្ថែម​អាហារ​រឹង​ដល់​ទារក​» ។

តាម​សេចក្តី​ប្រកាស​របស់​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ សូម​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​មេត្តា​រួសរាន់​មក​ចុះ​ឈ្មោះ ដើម្បី​ចូលរួម​ស្ដាប់ និង​ទទួល​ចំណេះដឹង​ដោយ​ឥត​គិតថ្លៃ​ពី​អ្នកជំនាញ​ទាំង​ពីរ ឱ្យ​បាន​មុន​ថ្ងៃជា​មុន ។ សម្រាប់​ព័ត៌មាន ឬ​ចុះ​ឈ្មោះ​ចូលរួម​ដោយ​ឥត​ថ្លៃ​តាម​រយៈ​លេខ​ទូរ​សព្ទ 012 26 84 80 / 070 567 888 ឬ​069 902 622 ។

គួរ​បញ្ជាក់​ថា កាលពី​ចុង​ខែមករា ឆ្នាំ​២០១៦​នេះ មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ ក៏​បាន​រៀបចំ​វគ្គ​សិក្ខាសាលា​ឥត​គិតថ្លៃ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ស្តី​ពី​សុខភាព​មាតា និង​ទារក​នេះ​ដែរ ដោយ​មាន​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ស្ត្រី និង​កុមារ ចូលរួម​ជា​វាល​គ្មិ​ន​បកស្រាយ​រាល់​ច​ម្ង​ល់ និង​បញ្ហា​របស់​ស្ត្រី ក៏​ដូច​ជា​ផ្ដល់​ចំណេះ​បន្ថែម​ដល់​ស្ត្រី​មាន​ផ្ទៃពោះ ៕