Rain ទម្លាយ​អាថ៌កំបាំង​​​ដែល​ធ្វើ​ឲ្យ​សាច់​ដុំ​​​ទ្រូង​មិន​យារ​ធ្លាក់

កំពូល​តារា​សម្ដែង​កូរ៉េ Rain​ និង​តារា​ផ្សេង​ទៀត​ដូចជា , Kim Soo Ro, Lee Min Jungនិង Kim In Kwon និងOh Yeon Seo ដែល​សម្ដែង​រួម​គ្នា​ក្នុង​រឿង​ថ្មី ‘Please Come Back, Mister’ បាន​ចូលរួម​សម្ភាសន៍​ក្នុង​កម្មវិធី​កម្សាន្ត​ ‘One Night of TV Entertainment’ នាពេលថ្មីៗ។

 

Rain ទម្លាយ​អាថ៌កំបាំង​​​ដែល​ធ្វើ​ឲ្យ​សាច់​ដុំ​​​ទ្រូង​មិន​យារ​ធ្លាក់

 

 

ក្នុង​កម្មវិធី Rain​ បាន​បង្ហើប​ថា​ គេ​ហាត់ប្រាណ​​ជា​រៀងរាល់​ថ្ងៃ​​ដើម្បី​ការពារ​កុំ​ឲ្យ​សាច់ដុំ​ទ្រូង​យារ​ធ្លាក់​។ការ​និយាយ​បែប​នេះ​ដើម្បី​ឆ្លើយតប​នឹង​សំនួរ​របស់​តារា​ស្រី Oh Yeon Seo ដែល​បាន​សួរ​ទៅ​គេ​ថា៖”តើ​លោក( Rain) ហាត់ប្រាណ​ប៉ុន្មាន​ដង​ក្នុង​១​សប្ដាហ៍?”

 

មិត្ត​ប្រុស​របស់ Kim Tae Hee រូប​នេះ​ក៏​​ថា៖”​ខ្ញុំ​ហាត់ប្រាណ​រាល់ថ្ងៃ​។ ប៉ុន្តែ​​សាច់​ទ្រូង​របស់​ខ្ញុំ​នឹង​​ធ្លាក់​ប្រសិន​មិន​ហាត់។ ដើម្បី​ការពារ​ការ​យារ​ធ្លាក់​ ខ្ញុំ​អាវ៉ង់​២០០​ដង​និង​ឱន​ងើប​ៗ​៣០០​ទៅ​៤០០​ដង​​ក្នុង​មួយ​ថ្ងៃ”។ គ្រាន់​តែ​ឆ្លើយ​បែប​នេះ​ មនុស្ស​គ្រប់​គ្នា​នៅ​ទី​នោះ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​ការ​ថែ​រាង​របស់ Rain​ ៕

 

Rain ទម្លាយ​អាថ៌កំបាំង​​​ដែល​ធ្វើ​ឲ្យ​សាច់​ដុំ​​​ទ្រូង​មិន​យារ​ធ្លាក់

 

ចុចអាន៖Rain និង Kim Tae Hee ទៅ​លំហែ​កាយ​លើ​កោះ​ដើម​ឆ្នាំ​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  allkpop