ផ្ទះមួយ​ខ្នង​ជួប​ខ្យល់ព្យុះ​ត្រូវបាន​ទទួល​អំណោយ​ពី​លោក​ចៅសង្កាត់​កោះរ៉ុង​

ព្រះសីហនុ: ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ដែល​បាន​ជួប​និង​ខ្យល់ព្យុះ​ធ្វេ​ី​អោយ​ផ្ទះមួយ​ខ្នង​ខូចខាត​ទាំងស្រុង​នៅ​យប់​ថ្ងៃទី​២៤​ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ​។​

​លោក អ៊ួ​ង និ​ត ចៅសង្កាត់​កោះរ៉ុង​បានអោយដឹងថា នៅពេល​លោក​ទទួល​ព​ត៌​ថា​យប់មិញ​នេះ​មាន​ខ្យល់ព្យុះ​ខ្លាំង​ធ្វើអោយ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង លោក​ចៅសង្កាត់​ក៏​យក​អំណោយ​នឹង​សម្ភា​រះ​ប្រេ​ី​ប្រាស់​មួយចំនួន ព្រមទាំង​ថវិការ​ផ្ទាល់ខ្លួន​ចំនួន​៦០០​ដុល្លា​អាមេរិក ជូន​ដល់​ក្រុមគ្រួសារ​ដែល​រង​ទុក្ខលំបាក​។​

​លោក​ចៅសង្កាត់​កោះរ៉ុង​បានលើកឡើង​ទៀតថា នៅពេលដែល​ប្រជាពលរដ្ឋ​ដែល​ជួប​ទុក្ខលំបាក​លោក​តែងតែ​យកចិត្តទុកដាក់​បំផុត​ជាពិសេស គ្រោះធម្មជាតិ ដោយ​នៅក្រោយ​ការដឹង​នាំ​និង​ចង្អុលបង្ហាញ របស់លោក​អភិបាលខេត្ត​ព្រះសីហនុ បាន​ណែនាំ​ថា​ពេលណា​ប្រជាពលរដ្ឋ​មាន​ទុក​លំបាក ត្រូវតែមាន​អជ្ញាធរ​ដែល​នៅ​ជិត គិតគូ​ពី​ប្រជាពលរដ្ឋ​ភ្លាម មិន​ថា​ជួប​ផល​លំបាក​យ៉ាង​នោះទេ​។​

​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ព្រែក​ស្វាយ​បានអោយដឹងថា ប្រជាពលរដ្ឋ​មានការ​សប្បាយចិត្ត​ជាខ្លាំង​បំផុត​ដែលមាន​ថ្នាក់ដឹកនាំ​ដល់​ល្អ ចេះ​យល់ដឹង​ពី​ទុក​លំបាក​របស់​ប្រជាពលរដ្ឋ​រួម​ទុក​រួមសុខ​ជាមួយ​ប្រជាពលរដ្ឋ​។

ផ្ទះមួយ​ខ្នង​ជួប​ខ្យល់ព្យុះ​ត្រូវបាន​ទទួល​អំណោយ​ពី​លោក​ចៅសង្កាត់​កោះរ៉ុង​

ផ្ទះមួយ​ខ្នង​ជួប​ខ្យល់ព្យុះ​ត្រូវបាន​ទទួល​អំណោយ​ពី​លោក​ចៅសង្កាត់​កោះរ៉ុង​