សមត្ថកិច្ច​កម្ពុជា ថៃ​ធ្វើ​ពលកម្ម​សម្អាត​អនាម័យ​រួមគ្នា​នៅ​តំបន់​(​ស​)​ច្រក​ចាំ​យាម​ ​ខេត្តកោះកុង​

កោះកុង: សមត្ថកិច្ច​កម្ពុជា​ឈរជើង​នៅ​ច្រក​អន្តរជាតិ​ចាំ​យាម ខេត្តកោះកុង​និង​ច្រក​ហាត​លេក ខេត្ត​ត្រាត​ប្រទេស​ថៃ​បាន​ធើ្វ​ពលកម្ម​សម្អាត​អនាម័យ បរិស្ថាន​រួមគ្នា​នៅ​តំបន់​(​ស​)​កាលពី​ព្រឹក​ថ្ងៃទី​២៥​កុម្ភៈ​ឆ្នាំ​២០១៦​។​

​លោក​សុវណ្ណ ប៊ុនធឿន​ប្រធាន​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម​បាន​ប្រាប់​គេហទំព័រ​CEN​ថា ការធ្វើ​ពលកម្ម​សម្អាត​អនាម័យ​បរិស្ថាន​រួមគ្នា​នេះ​គឹ​មាន​គោលបំណង​រឹតចំណង សម្ព័ន្ធមេត្រីភាព​កិច្ច​សហ​ប្រ​ត្ត​ប​ត្តិ​រវាង​សមត្ថកិច្ច​នៅ​ច្រក​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់​តែមាន​ភាពល្អូកល្អឺន​និង​ជិតស្និត​មួយកំរិត​ថែមទៀត​។ ក្រៅពីនេះ​គឺ​ធើ្វ​ឲ្យ​តំបន់​ខាងលើ កាន់​តែមាន​សោភ័ណភាព​និង​អ​នានា​ម័​យ​ល្អ ជា​ប្រ​យោ​ជ​ន៏​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ឲ្យ​ធើ្វ​ដំណើរ​មក​កំសាន្ត​និង​ឆ្លងកាត់​បាន​កាន់តែ​ច្រើនឡើង​ថែមទៀត​។​

​លោក​ប៊ុនធឿន​បាន​ឲ្យ​ដឹងថា ការ​ធើ្វ​ពលកម្ម​រួមគ្នា​នេះ ខាង​ភាគី​កម្ពុជា​មានការ​ចូលរួម​ពី​មន្ត្រី​ស្នាក់ការ សមត្ថកិច្ច​ប៉ូលិស​អន្ត​ប្រវេ​ស​ន៏ កាំកុងត្រូល គយ​និ​រដ្ឋាករ​ព្រមទាំង​ភ្នាក់ងារ​ពេទ្យ​ប្រចាំការ​ចំណែក​ភាគី​ថៃ​ក៏មាន​សមត្ថកិច្ច​ច្រើន​ស្ថាប័ន​ចូលរួម​ផងដែរ​។​

​លោក​ប៊ិន​ធឿន​បាន​ថ្លែងថា ក្នុង​សកម្មភាព​សម្អាត​អនាម័យ​រួមគ្នា​នេះ សមត្ថកិច្ច​កិច្ច​យើង​នៅ​ច្រក​ទាំងពី​បាន​កាប់​ព្រៃ​ស៊ុបទ្រុប​នៅតាម​ដងផ្លូវ កាត់​ស្មៅ រើស​សំរាម​និង​បាញ់ថ្នាំ​កំចាត់​មូស​នៅតាម​ប្រព័ន្ធ​អូរ លូ កន្លែង​ស្នាក់នៅ​និង​ប៉ុ​ស្ត៏​យាម​របស់​សមត្ថកិច្ច រួច​តាម​គំរោង​យើង​នឹង​រៀបចំ​ធើ្វ​មួយខែ​ម្តង​។​