ដាច់​ភ្លើង​ពី​ពោធិ៍សាត់​ដល់​បាត់ដំបង ដោយសារ​ក្រឡាប់​ឡាន​បុក​បង្គោល​ភ្លើង

បាត់ដំបង: រថយន្ដ​ដឹក​ហ្គាស​របស់​ក្រុមហ៊ុន ចាន់ណា​ផល្លា​គ្រុប បើក​គេច​រថយន្ដ​តូច​១​គ្រឿងហើយ​បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ទៅបុក​បង្គោល​ភ្លើង ក្រឡាប់​ធ្លាយ​ហ្គាស​ផ្អើល​ដល់អ្នកស្រុក និង​អង្គភាព​ពន្លត់អគ្គីភ័យ ចេញ​អន្តរាគមន៍​។​

​ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ២០១៦​នេះ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ចន្លោះ​គីឡូម៉ែត្រ​២០០-២០១ស្ថិតក្នុង​ភូមិ​ក្ដី​ស្នួល ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់ រហូតដល់ឃុំ​ព្រៃ​ស្វាយ ស្រុក​មោង ខេត្តបាត់ដំបង​។​

​ក្រោយពី​កើតហេតុ​ភ្លាម អ្នកបើកបរ​រថយន្ត បាន​ចុះ​គេចខ្លួនបាត់​។​ហេតុការណ៍​នេះបាន​បណ្តាល​ឲ្យ មានការ​ដាច់​ចរន្តអគ្គិសនី នៅតាម​បណ្តោយ​ផ្លូវ នៃ​បណ្តា​ទីតាំងដូច​រៀបរាប់​ខាងលើ ។

​ចំពោះមុខ​កិច្ចការ​បន្ទាន់​នេះ ក្រុម​ប្រចាំការ​ជួសជុល​របស់​អង្គភាព​អគ្គិសនី​បាត់ដំបងដែល​ប្រចាំការ​នៅ​ខេត្តពោធិសាត់​បានធ្វើការ​ផ្អាក​​ការផ្គត់ផ្គង់​ចរន្ត ជាលក្ខណៈ​បណ្តោះអាសន្ន​រួចរាល់ ហើយ​បាននិងកំពុង​សហការ​ជាមួយ សេវាករ​នៅទីតាំង​នោះ ដើម្បី​ធ្វើការ​ជួសជុល ដើម្បីអោយ​បងប្អូន​ប្រជាពលរដ្ឋ មានចរន្តអគ្គិសនី​ប្រើប្រាស់​ឡើងវិញ​៕​R