បេក្ខភាព​ប្រកួតប្រជែង​ទាំង​១៣​រូប​របស់ PNN ចាប់ផ្តើម​បទពិសោធន៍​ដំបូង​របស់ខ្លួន​

ភ្នំពេញ​: សប្តាហ៍​នេះ បេក្ខភាព​ក្រួ​ត​ប្រជែង​ទាំង​១៣​រូប បានចាប់ផ្តើម​បទពិសោធន៍​ដំបូង​របស់​ពួកគេ ក្នុង​កម្មវិធី​ថ្មី​សន្លាង​មួយ ខណៈ​ពួកគេ​ទាំងអស់​ត្រូវ​រួបរួមគ្នា​ជា​ក្រុម​មួយ សម្រាប់​កម្មវិធី​ជីវិត​ពិត រៀបចំ​ដោយ​ស្ថានីយទូរទស្សន៍ PNN ។​

​កម្មវិធី​ជីវិត​ពិត​ថ្មី​សន្លាង​របស់ PNN មាន​ឈ្មោះថា មុខរបរ​ខ្ញុំ ឬ My Place នឹង​ផ្តោតទៅលើ​ការប្រកួតប្រជែង ក្នុង​លក្ខណៈ​សកម្មភាព​ការងារ​ជា​ក្រុម​របស់​បេក្ខជន បេ​ក្ខ​នារី ១៣​រូប រួមគ្នា​ក្នុងការ​បង្កើត​ភោជនីយដ្ឋាន​ថ្មី​មួយ ដែល​អាច​ទទួល​អតិថិ​ជន​បាន​រហូតដល់​ទៅ ៥០​នាក់​។​

​កាលពី​ថ្ងៃ​អង្គារ សប្តាហ៍​នេះ បេក្ខភាព​ប្រជែង​បានចាប់ផ្តើម​បទពិសោធន៍​របស់​ពួកគេ នៅឯ​ផ្ទះបាយ រៀបចំឡើង​ក្នុង​ស្ទូ​ឌី​យ៉ូ របស់ PNN បង្កើតឡើង​ជាពិសេស​ប​ម្រើ​ឲ្យ​កម្មវិធី​ថ្មី​នេះ​ផ្ទាល់​តែម្តង​។

​ជាមួយគ្នានេះ ពួកគេ​ទាំង​១៣​រូប ក៏​ទទួលបាន​ការបណ្តុះ​បណ្តា​ជំនាញ​ឆុង​កាហ្វេ​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់​ផងដែរ​។​

​មុននឹង​ឈានដល់​ការបង្កើត​ចេញ​ជា​រូបរាង​នូវ​ភោជនីយដ្ឋាន​ពិតប្រាកដ​មួយ បេក្ខភាព​ប្រជែង នឹង​ទទួលបាន​ការបណ្តុះ​បណ្តា​រៀបចំឡើង​ជាពិសេស​។ ពួកគេ​នឹងត្រូវ​ប្រឈម​ជាមួយ​បញ្ហា​ជាច្រើន​ក្នុង​កម្មវិធី​ថ្មី​នេះ​។​

​ផ្ទុយទៅនឹង​កម្មវិធី​ជីវិត​ពិត ផ្សេងទៀត មុខរបរ​ខ្ញុំ ឬ My Place នឹង​ផ្តោត​សំខាន់​ទៅ​លើក​ការអប់រំ​កម្រិត​ខ្ពស់​មួយ សម្រាប់​បេក្ខជន បេ​ក្ខ​នារី​។

​សប្តាហ៍​ទីមួយ​នៃ​កម្មវិធី ទស្សនិកជន នឹង​បានឃើញ​បេក្ខជន​ទាំងអស់ ក្នុង​សកម្មភាព​ការងារ ជាមួយ​មេ​ចុងភៅ​ក្នុងស្រុក អ្នកគ្រប់គ្រង​ភោជនីយដ្ឋាន ក៏​ដួច​ជា​ទទួលបាន​ការប្រឹក្សា​យោបល់ ពី​អ្នកជំនាញ​ពាណិជ្ជកម្ម ក្នុង​វគ្គប​ណ្តុះ​បណ្តា​ស្តីពី​របៀប​ចំអិន​អាហារ និង​ឆុង​កាហ្វេ​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់​។​

​លោក ជី​មមី ផលិតករ​កម្មវិធី បុខ​របរ​ខ្មុំ បាន​លើកឡើងថា​“​បេក្ខជន បេ​ក្ខ​នារី ពួកយើង​ដែល​ត្រូវបាន​ជ្រើស​មក​ចូលរួម​ក្នុង​កម្មវិធី សុទ្ធសឹង​ជា​អ្នក​ចង់​រៀន និង​ចង់​ទទួលបាន​ចំណេះដឹង​ពិតប្រាកដ​មួយ​សម្រាប់​ខ្លួនឯង​។ ពួកគេ​ទាំងអស់ នឹងត្រូវ​ធ្វើការ​ទាំងអស់​គ្នា ប៉ុន្តែ​ពួកគេ ក៏ត្រូវ​តាំងចិត្ត​ក្នុងការ​ប្រកួតប្រជែង​កាន់តែ​ខ្ពស់ ដើម្បី​ទទួលបាន​រង្វាន់​រហូត​ដល់​ទៅ ៥​ពាន់​ដុល្លារ​ពី​កម្មវិធី​។​”

​បេក្ខជន បេ​ក្ខ​នារី​សរុប ១៣​រូប ដែល​កំពុង​ចូលរួម​ក្នុង​កម្មវិធី មុខរបរ​ខ្ញុំ ឬ My Place របស់ PNN មាន​អាយុ​ចន្លោះ​ពី ១៩ ទៅ ៣៤​ឆ្នាំ​។​

​ក្នុង​ជុំ​ជម្រុះ​ដំបូង​នៃ​កម្មវិធី បេក្ខជន ឬ បេ​ក្ខ​នារី​ម្នាក់ នឹងត្រូវ​ស្រក់​ទឹកភ្នែក បើទោះជា​មិនដឹង​ច្បាស់​ថា​ខ្លួន​ត្រូវ​ចាក​ចេញពី​កម្មវិធី ឬក៏​បន្ត​ក្នុង​កម្មវិធី​យ៉ាងណាក្តី ខណៈ​បេក្ខជន បេ​ក្ខ​នារី​ម្នាក់ទៀត  នឹងត្រូវ​តស៊ូ​ជាមួយ​ក្រុម​ផលិតកម្ម​វិធី​ផ្ទាល់​តែម្តង​។​

​ផលិតករ​ខាងលើ​បន្តថា​“​សម្រាប់​ក្រុមការងារ​ពួកយើង ការវាយតម្លៃ និង​ជ្រើស​បេក្ខជន​ចូលរួម​កម្មវិធី គឺ​អាស្រ័យទៅលើ​អត្តចរិត និង​ជំនឿ​ចិត្ត​របស់​ពួកគេ​ផ្ទាល់ ដើម្បី​ចាប់ផ្តើម​កម្មវិធី និង​ទទួលបាន​ចំណេះដឹង​។ ដោយមាន​ការចូលរួម​ពី​បេក្ខជន បេ​ក្ខ​នារី​ជាច្រើន មើល​ទៅនឹង​កាន់តែ​គួរ​ឲ្យ​ចាប់អារម្មណ៍ ថា​ជោគវាសនា​របស់​ពួកគេ​នឹង​ទៅជា​យ៉ាងណា​។​”

​កម្មវិធី​ជីវិត​ពិត​របស់ PNN និង​ចាក់ផ្សាយ​ចាប់ពី​ថ្ងៃ ទី​៧ ខែមីនា ឆ្នាំ​២០១៦  ពី​ម៉ោង ៨.០០​នាទី​យប់​តទៅ​។​

​ស្ថានីយទូរទស្សន៍ PNN បាន​កំពុង​បង្កើត​កម្មវិធី​ថ្មីៗ​ជាច្រើន ដើម្បី​ឆ្លើយតប​ទៅនឹង​បម្រាម​ចេញផ្សាយ​ក្រសួង​ព័ត៌មាន​កាលពីពេល​ថ្មីៗ​។​

​ក្រសួង​ព័ត៌មាន​បាន​តម្រូវ​ឲ្យ​គ្រប់​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​ទាំងអស់​បញ្ឈប់​ការចាក់ផ្សាយ​កម្មវិធី ក៏ដូចជា​ភាពយន្ត​បរទេស​ក្នុង​ម៉ោង​មាស​របស់ខ្លួន គឺ​ចន្លោះ​ពី​ម៉ោង ១៩ ដល់​ម៉ោង ២១​។​

​ស្ថានីយទូរទស្សន៍​ក្នុងស្រុក រាប់បញ្ចូល​ទាំង​ក្រុមហ៊ុន​ទូរទស្សន៍​ខ្សែកាប​ជាដើម ត្រូវតែ​គោរព​ជាដាច់ខាត​ដោយ​ត្រូវ​ចាក់ផ្សាយ​កម្មវិធី ឬ​ភាពយន្ត​ផលិត​ក្នុងស្រុក​៕

បេក្ខភាព​ប្រកួតប្រជែង​ទាំង​១៣​រូប​របស់ PNN ចាប់ផ្តើម​បទពិសោធន៍​ដំបូង​របស់ខ្លួន​
បេក្ខភាព​ប្រកួតប្រជែង​ទាំង​១៣​រូប​របស់ PNN ចាប់ផ្តើម​បទពិសោធន៍​ដំបូង​របស់ខ្លួន​

បេក្ខភាព​ប្រកួតប្រជែង​ទាំង​១៣​រូប​របស់ PNN ចាប់ផ្តើម​បទពិសោធន៍​ដំបូង​របស់ខ្លួន​