ឈ្លោះ​ជាមួយ​ប្រពន្ធ ម្តាយក្មេក​ឃាត់​វាយ រហូតដល់​ស្លាប់​

កំពត: បុរស​ម្នាក់​មាន​ជម្លោះ ពាក្យសំដី​ជាមួយ​ប្រពន្ធ​ខ្លួន ពេល​ម្តាយក្មេក​ចូលទៅ​ឃាត់ កុំ​ឲ្យឈ្លោះ​គ្នា បែរជា​កូនប្រសារ ងាក​មក​វាយ​ម្តាយ​​ក្មេក​ខ្លួន រងរបួស​ធ្ងន់ ហើយ​បាន​ស្លាប់ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​។​

​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​នេះ​បាន​កើតឡើង កាលពី​ថ្ង​ទី​២៤ ខែ​ខែកុម្ភៈ ឆ្នាំ​២០១៦​នេះស្ថិតនៅ​ភូមិ​ត្រពាំង​ស្លា ឃុំ​សំឡាញ ស្រុក​អង្គរ​ជ័យ ខេត្តកំពត​។​

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច​នគរបាល មូលដ្ឋាន​បាន​ចុះទៅ​អន្តរាគមន៍ ចាប់កូនប្រសារ​ដៃដល់ ឈ្មោះ​ទ្រិ​ន ដូច អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ ជាមួយម្តាយក្មេក​ឈ្មោះ សាក់ ញ៊ឹ​ង អាយុ​៦៥​ឆ្នាំ យកទៅ​សាកសួរ និង​ចាត់ការ​តាម​និតិវិធី​៕R

ឈ្លោះ​ជាមួយ​ប្រពន្ធ ម្តាយក្មេក​ឃាត់​វាយ រហូតដល់​ស្លាប់​