ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ក្នុង​ករណី​​​អគ្គី​ភ័យ​មួយ​​បាន​កើតឡើង​ កាលពី​វេលា​​រំលង​អា​ធ្រា​ត​ឈាន​​ចូល​ថ្ងៃ​ទី​25 កុម្ភៈ ២០១៦នៅ​ម្តុំ​ផ្លូវបំបែក​សង្កាត់​​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ដែល​​​ផ្តើម​​ឆេះ​ចេញពីផ្ទះ​កណ្តាល​រាល​ទៅ​ផ្ទះ​សងខាង​យ៉ាង​សន្ធោរ​សន្ធៅ បណ្តាល​​ឱ្យ​​ស្ត្រី​ចំណាស់​​ម្នាក់ និង​ក្មេង​ស្រី​ម្នាក់​ទៀតត្រូវ​អណ្តាតភ្លើងហ៊ុមព័ទ្ធ​​ចេញ​​មិន​រួច ។ ឆេះ​ផ្ទះ​ស្តុក​អេ​ត​ចាយ​ក្បែរ​សាលា​ជម្ពូ​វ័​ន្ត​ទាំង​កណ្តាលអធ្រាត្រ របួស​មនុស្ស​៣​នាក់

ពេល​នោះ កម្លាំង​អាវុធហត្ថ​ដែល​ចូលរួម​​ជាមួយ​ក្រុម​ចម្រុះ​ពន្លត់អគ្គិភ័យ ក្នុង​នោះ​មាន​​3​នាក់​បាន​រត់ឡើង​ទៅ​លើដំបូល​ផ្ទះ ដែល​កំពុង​​ឆាបឆេះទម្លុះ​ចុះ​ទៅ​ជាន់​ផ្ទាល់​ដី ដើម្បី​ជួយ​សង្គ្រោះ​ស្ត្រី​ចំណាស់​ និង​ក្មេង​ស្រី​ដែល​កំពុង​រង​នូវ​ចំហាយ​អណ្តាតភ្លើង​ កំពុង​ចាប់ផ្តើម​រលាក​ ​និង​​​ថប់ដង្ហើម​ដោយសារ​ផ្សែង​។

ដោយ​​ភាព​អង់អាច​ក្លាហាន​របស់​កម្លាំង​កងរាជអាវុធហត្ថ​បាន​លើក​បី​បញ្ជូន​បន្ត​ៗ​​ឡើង​មក​លើ រួច​ដាក់ចុះ​ចេញ​មក​ក្រៅ ដាក់​ចូល​រថយន្ត​សង្គ្រោះយក​ទៅ​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ហើយ​​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ។ ​

លុះ​​ព្រឹក​ឡើង បន្ទាប់​ពី​ទទួល​នេះ​ លោក​ឧត្តមសេនីយ៍ រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេ​បញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់តាំង​ក្រុមការងារ​ឱ្យ​​ចុះ​ទៅ​សួរសុខទុក្ខ​ស្ត្រី​ចំណាស់ និង​ក្មេង​ស្រី​រង​គ្រោះ ដែល​សម្រាក​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ដោយ​នាំ​យក​អំណោយ​ទៅ​ជូន​ពួក​គាត់​ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ប្រាក់៥០​​ម៉ឺន​រៀល, ទឹកក្រូច​​១កេស ទឹក​សុទ្ធ២​កេស ព្រមទាំង​ផ្តាំ​សួរសុខទុក្ខ​ពួក​គាត់​ទាំង​២ពី​ចម្ងាយ ដោយលោក​​ជូនពរឱ្យ​​​ពួក​គាត់​ទាំង​២ឆាប់​ជា​សះស្បើយ​ ។

​ស្ត្រី​ចំណាស់​ដែល​រង​គ្រោះ​នោះ​​ឈ្មោះ​ថា តាំង​ហ្គិ​ច អាយុ​៦២​ឆ្នាំ (ជា​ចុងភៅ) រីឯ​ក្មេង​ស្រី​ម្នាក់​ទៀត​ឈ្មោះ​ថា ស្រី​ណែ​ត អាយុ​១០​ឆ្នាំ ជា​ក្មេង​កំព្រា រស់នៅ​ជាមួយ​គេ​បាន​ថ្លែងអំណរគុណ​ចំពោះ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​បាន​ប្តូរជីវិត​ចូល​ទៅ​ជួយ​សង្គ្រោះ​​ពួក​គាត់​ចេញពី​ក្នុង​ភ្នក់ភ្លើង បើ​កុំ​តែ​បាន​កងរាជអាវុធហត្ថ ម្លេះ​ជីវិត​ពួក​គាត់​ច្បាស់​ជា​ត្រូវ​ស្លាប់​ក្នុង​ភ្នក់ភ្លើង​បាត់​ទៅ​ហើយ ហើយ​ក៏​សូម​ថ្លែង អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ផង​ដែរ ចំពោះ​លោក​ឧត្តមសេនីយ៍ រ័​ត្ន ស្រ៊ា​ង ដែល​បាន​យកចិត្តទុកដាក់ ដល់​សុខ​ទុក​របស់​ពួក​គាត់​។

ទន្ទឹម​គ្នា​នោះ​ដែរ លោក​ឧត្ដមសេនីយ៍ រ័​ត្ន ស្រ៊ា​ង បាន​សំដែង​ការ​កោតសរសើរ និង​មាន​មោទនភាព​យ៉ាង​ខ្លាំង ចំពោះ​កម្លាំង អាវុធ​ហត្ថ​ក្រោម​ឱវាទ​របស់​លោក​ទាំង៣រូប​ ដែល​បាន​ពុះពារ​ហ៊ាន​ចូល​ទៅ​រំដោះ​យក​ជន​រង​គ្រោះ​ពី​ក្នុង​ភ្នក់ភ្លើង ដែល​កំពុង​ឆាបឆេះ​ដោយ​មិន​គិត​ពី​អាយុជីវិត​ខ្លួនឯង ។

ដើម្បី​ជា​ការ​លើកទឹកចិត្ត​ចំពោះ​សកម្មភាព​ជា​គំរូ​វីរភាព​សម្រាប់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ​លោក​​បាន​ផ្តល់​រង្វាន់​ជា​ថវិការ​ដល់ អាវុធ​ហត្ថទាំង​៣​រូប​ គឺ១-លោក​អនុសេនីយ៍ឯក សើន កែវ​វណ្ណ​ធី ២-លោកព្រិ​ន្ទ​បាល​ឯក ធូ ប៊ុ​ណ្ណា និង​៣-លោកព្រិ​ន្ទ​បាល​ឯកទឹម
ប៊ុ​ណ្ណា ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិការ​១​លាន​រៀល ហើយ​អង្គភាព​ធ្វើការ​កត់ត្រា​ពី​ស្នាដៃ​ជា​គំរូ​វីរភាព​នេះ ទុក​សម្រាប់​ឲ្យ​អាវុធហត្ថ រាជ​ធានី​ភ្នំពេញ​ដ​ទៃ​ទៀត​ ។