ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តស្វាយរៀង​ ៖​ ​ក្រុម​ជន​​ទុច្ចរិត​ទូរ​ស័ព្ទ​គំរាម​ជំរិត​​ទារ​​​​ប្រាក់​ពី​ប្រធាន​មន្ទីរ​ចំនួន៣ និង​លោក​អភិបាលក្រុង​ស្វាយ​រៀង ​ដោយ​យក​តួនាទី​ស្ថា​ប័ន​អាជ្ញាធរ​ប្រឆាំង​អំពើ​ពុក​រលួយ​មក​​ប្រើ​​​​ ដែល​បាន​​កើតឡើង​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា​ ​​​​លើក​ទី១​​​-បាន​​កើតឡើង​កាលពី​វេលា​ម៉ោង​៩​​ព្រឹកថ្ងៃ​ទី​២៣ ​កុម្ភៈ ​២០១៦ ​​ជន​អ​​នាមិក​​បាន​ទូរ​ស័ព្ទ​ទៅ​​លោក ​យូ ប៊ុ​ន្នី​ អភិបាលក្រុង​ស្វាយ​រៀង ដោយ​អះអាង​ថា​ គេ​ជា​មន្ត្រី​អាជ្ញាធរ​ប្រឆាំង​អំពើ​ពុក​រលួយ ​​បាន​​​ដឹង​ពី​ចំណុចរសើបនានា​​របស់​លោក​អភិបាលក្រុង ​ហើយ​បើ​ចង់​បញ្ចប់រឿង​ឲ្យ​ទូរស័ព្ទ​ទៅ​ឯកឧត្តម​ តាម​លេខ​ដែល​គេ​ឲ្យ​ ។

ទាក់ទិនទៅ​នឹង​​ករណី​ខាង​​លើ​​នេះ​ដែរ ​លោក ​យូ​ ប៊ុ​ន្នី​ អ​ភិ​បាលក្រុង​ស្វាយ​រៀង​ បាន​ប្តឹង​ទៅ​លោក​អធិការ​​ក្រុង​ស្វាយ​រៀងឲ្យ​ចាត់ការ​តាម​នីតិវិធី​ ។​

​​ដោយ​ឡែក​ លើក​ទី២-បាន​កើត​ឡើង​កាល​ពី​​វេលា​ម៉ោង​៨និង​៣០​នាទី​ព្រឹក​​នៅ​ថ្ងៃ​ទី​២៤ ​កុម្ភៈ​ ២០១៦ មាន​ជន​អនាមិក​​ម្នាក់​ទៀត​ ដែល​មាន​លេខ​​ទូរស័ព្ទ​​០៩៧៥០១៧៣៤​បាន​ទូរ​ស័ព្ទមក​​គំរាម ​លោក ​គឹ​ម ​ពិសិដ្ឋ​ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគ​រូប​នី​យកម្ម​សំណង់​ និង​សុរិយោដី​ខេត្តស្វាយរៀង​ ដោយ​អះអាង​ថា ​រូបគេ​ជា​មន្ត្រីនៃ​អាជ្ញាធរ​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ ​។ ​

​​លោក ​គឹ​ម ​ពិសិដ្ឋ​ ​​បាន​ឲ្យ​ដឹង​​តាម​ទូរ​ស័ព្ទ​នៅ​​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​​ថ្ងៃ​ទី​២៥ ​កុម្ភៈ​ ​​នេះ​ថា​ ជន​អ​នាមិក​​បាន​ទូរ​ស័ព្ទមក​​សួរ​ថា​ តើ​បញ្ហា​ដីធ្លី​​ធ្វើការ​យ៉ាងណា​ហើយ​? ពេល​នោះ​​គាត់​បាន​សួរ​វិញ​ថា​ រឿង​ដីធ្លី​អី? ​ជន​​រូប​នេះមិន​ឆ្លើយ​ទេ​ បាន​និយាយ​បង្វែងដាន​ពី​នេះ​ពី​នោះ​រួច​និយាយ​ទៀត​ថា បើ​ចង់​ចរចាបញ្ចប់រឿង​ឲ្យ​ទូរ​ស័ព្ទ​ទៅ​ឯកឧត្តម​ផ្ទាល់​​តាម​លេខ​ទូរ​ស័ព្ទ​​០១១ ៤៧៦ ៩៨២​ ​និង​បាន​គំរាម​​ថា បើ​មិន​ទូរ​ស័ព្ទទៅ​ចរចា​ទេ ​ក្រុមការងារ​ឯកឧត្តម​នឹង​ចុះ​ទៅ​ជួប​ផ្ទាល់​សាកសួរ​បញ្ហា​រឿង​ដីធ្លី​នេះ​ ។

​បន្ទាប់​មក​​​ ​ជន​អនាមិក​ក៏​បាន​ទូរ​ស័ព្ទ​ទៅ​លោកស្រី​ គង់​ គី​ណា​ ប្រធាន​មន្ទីរ​សង្គម​កិ​ច្ថ​អតីត​យុទ្ធ​ជន ​និង​យុវ​នីតិសម្បទា​ខេត្ត​ និង​បន្ត​ទូរ​ស័ព្ទទៅ​លោកស្រី ភួង ​សារី ប្រធានមន្ទីរ​កិច្ចការ​នារី​ខេត្ត​ ​​ដោយ​ប្រើ​ល្បិច​តែ​មួយ​ គឺ​យកឈ្មោះ​ស្ថា​ប័នអាជ្ញាធរ​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ មក​​គំរាម​​ក្នុង​គោលបំណង​​ជំរិត​​ទារ​​ប្រាក់​​​ ។ ​

ព័ត៌​មាន​​លម្អិត​មានផ្សាយជូន​នៅលើទំព័រកាសែត​កោះសន្តិភាព​