សព្វាវុធទាំង៩ របស់ចិន បង្ហាញសាច់ដុំ ទៅកាន់ពិភពលោក

ចិន៖ ជំរុញសេចក្តីត្រូវការ ខ្លាំងលើវិស័យការពារ ជាតិថ្មីៗនេះចិន បានបង្ហាញពី បច្ចេកវិទ្យារបស់ខ្លួន ហើយក៏ជាការបង្ហាញសាច់ដុំ ទៅកាន់ពិភពលោក ឲ្យខ្លាចផងដែរ នេះបើយោងតាម scmp ចុះផ្សាយ ។

ខាងក្រោមនេះគឺជា សព្វាវុធទាំង៩ របស់ចិន ដែលបានបង្ហាញក្នុង ព្យុះហយាត្រាក៏កន្លងមក ៖
១.មីស៊ីលផ្លោង DF-26 ៖ មីស៊ីលផ្លោងប្រភេទនេះ ត្រូវបានគេប្រសិទ្ធនាមឲ្យថា «ពេជឃាត Guam»  វាអាចបាញ់បានចម្ងាយ ៤ពាន់គីឡូម៉ែត្រ  ដើម្បីបាញ់លើមូលដ្ឋាន ទ័ពជើងទឹកអាម៉េរិក នៅតំបន់កោះ Guam ។

សព្វាវុធទាំង៩ របស់ចិន បង្ហាញសាច់ដុំ ទៅកាន់ពិភពលោក

២. មីស៊ីលផ្លោង DF-21D ៖ ជាមីស៊ីលបាញ់នាវា វាអាចកំទេចមូលដ្ឋាន ឬនាវាសត្រូវ ចម្ងាយ ១៤៥០គីឡូម៉ែត្រ ។

សព្វាវុធទាំង៩ របស់ចិន បង្ហាញសាច់ដុំ ទៅកាន់ពិភពលោក

៣.មីស៊ីល DF-5B ៖ ជាមីស៊ីលផ្លោងអន្តរទ្វីប ដោយនៅផ្នែកខាងក្បាលមីស៊ីលនេះ មានបំពាក់គ្រាប់បាល់នុយក្លេអ៊ែរ ចំននួន៣ ដោយអាចបាញ់បានចម្ងាយ ១៥.០០០

គីឡូម៉ែត្រ ។

សព្វាវុធទាំង៩ របស់ចិន បង្ហាញសាច់ដុំ ទៅកាន់ពិភពលោក

៤. ឧទ្ធម្ភាគចក្រ WZ-19  ៖ វាត្រូវបានប្រើប្រាស់សម្រាប់វាយប្រហាររថក្រោះ និងគោលដៅផ្សេងៗ វាមានទម្ងន់ ៤៥០០ គីឡូក្រាម ហើយល្បឿនដែលល្បឿនបំផុត ២៤៥គីឡូម៉ែត្រ ក្នុងមួយម៉ោង  ។ ឧទ្ធម្ភាគចក្រ WZ-19 អាចហោះហើរបាន បីម៉ោងដោយមិនបាច់ចាក់ប្រេង។

សព្វាវុធទាំង៩ របស់ចិន បង្ហាញសាច់ដុំ ទៅកាន់ពិភពលោក

៥. យន្តហោះដឹកជញ្ជូន Y-9 ៖ វាជាយន្តហោះដែលប្រើកង្ហារ សម្រាប់ដឹករបស់ធ្ងន់ៗ ដោយរចនាឡើងតាម យន្តហោះចម្បាំង KJ-200 និង KJ-500  ។

សព្វាវុធទាំង៩ របស់ចិន បង្ហាញសាច់ដុំ ទៅកាន់ពិភពលោក

៦.យន្តហោះចម្បាំង H-6K  ៖ យន្តហោះនេះវាមានសមត្ថភាព វាយប្រហារផ្លូវឆ្ងាយៗ  ជាពិសេសវាយប្រហារ សមរភូមិអាម៉េរិក និង គោលដៅនៅតំបន់អាស៊ី  ហើយមានសមត្ថភាព វាយប្រហារនុយក្លេអ៊ែរផងដែរ។

សព្វាវុធទាំង៩ របស់ចិន បង្ហាញសាច់ដុំ ទៅកាន់ពិភពលោក

៧. រថក្រោះ ZTL-09 ៖ ជារថគ្រោះ វាយបើកផ្លូវ ដោយមានប្រសិទ្ធភាពបាញ់ បានចម្ងាយ ២ គីឡូម៉ែត្រ ប្រឆាំងនឹងគោលរថពាសដែក ។

សព្វាវុធទាំង៩ របស់ចិន បង្ហាញសាច់ដុំ ទៅកាន់ពិភពលោក

៨.រថក្រោះ ZBD-04៖   បានបង្កើតឡើងសម្រាប់ការ ប្រយុទ្ធថ្មើជើង នៅលើសមរភូមិ។

សព្វាវុធទាំង៩ របស់ចិន បង្ហាញសាច់ដុំ ទៅកាន់ពិភពលោក

៩. មីស៊ីល HQ-10/FL-3000N ៖ បានបង្កើតឡើង សម្រាប់ពង្រីកអំណាចកងទ័ពជើងទឹករបស់ចិន ពីការឈ្លានពានរបស់សម្រូវ តាមរយៈផ្លូវទឹក៕

សព្វាវុធទាំង៩ របស់ចិន បង្ហាញសាច់ដុំ ទៅកាន់ពិភពលោក