លោក Simon Cowell ផ្តល់ប្រាក់ជិត ៣ម៉ឺនដុល្លារ ជួយព្យាបាល ក្មេងអាយុ២ឆ្នាំ មានជង្ងឺមហារីក

អង់គ្លេស ៖ គណៈកម្មការកម្មវីធី X Factor លោក Simon Cowell ថ្មីៗនេះបានទូរស័ព្ទ ទៅរកម្តាយក្មេងប្រុសម្នាក់ ដែលកំពុងមានជម្ងឺមហារីក ផ្តល់ថវិកាជាង ៣ម៉ឺនដុល្លារអាមេរិក ដើម្បីជួយព្យាបាលជម្ងឺ នៅមន្ទីរពេទ្យមួយក្នុងទីក្រុងញូវយ៉ក ។

ព័ត៌មានពី Daily Online បានឲ្យដឹង នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ ថាលោក Simon Cowell វ័យ៥៦ឆ្នាំ បានធ្វើឲ្យម្តាយ ក្មេងប្រុសម្នាក់ ដែលកំពុងសម្រាកព្យាបាល ជង្ងឺមហារីក រំភើបស្ទើរស្រក់ទឹកភ្នែក ក្រោយបានទូរស័ព្ទទៅរកនឹងប្រាប់ លោកជួយថវិកាចំនួន ជិត៣ម៉ឺនដុល្លារ ដើម្បីជួយព្យាបាលក្មេងប្រុសនោះ ។
នាង Kat Musgrove ត្រូវជាម្តាយក្មេងប្រុស បាននិយាយថា នាងសឹងមិនជឿថា លោក Simon Cowell ទូរស័ព្ទមករកខណៈកូនប្រុស Kian កំពុងសម្រាកនៅមន្ទីរពេទ្យ មិនតែប៉ុណ្ណោះលោក Cowell ថែមទាំងចង់យក ក្មេងប្រុសកំសត់នេះ ទៅព្យាបាលនៅ សហរដ្ឋអាមេរិកទៀតផង ។

Kat Musgrove បាននិយាយថា « ថវិការរបស់ Simon Cowell និងសប្បុរសទាំងអស់ ពិតជាមានន័យខ្លាំងណាស់ សម្រាប់កូនប្រុសរបស់ខ្ញុំ អរគុណអ្នកទាំងអស់គ្នា ដែលជួយខ្ញុំក្នុងគ្រាអាសន្ននេះ» ។ ក្មេងប្រុសមានអាយុទើបតែ២ឆ្នាំ Kian ដែលមានជង្ងឺមហារីកជាលើកទី២ ត្រូវការប្រាក់រហូតដល់ទៅ ជាង៧០ម៉ឺនដុល្លារអាមេរិក ដើម្បីព្យាបាលជម្ងឺដ៏កាចសាហាវនេះ ក្រោយធ្វើរោគវិនិច្ឆ័យ ឃើញថាជង្ងឺមហារីកលើកនេះ កាន់តែធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ប្រព័ន្ធប្រាសាទរបស់ក្មេង ហើយនៅក្នុងខ្លួនរបស់ ក្មេងប្រុសតូចនេះ មានសាច់ដុំដុះរហូតដល់២៧កន្លែងផ្សេងគ្នា ។

កន្លងមកមានយុទ្ធនាការ រៃអង្គាសជាបន្តបន្ទាប់ ពីសប្បុរសជនគ្រប់ទិសទី បានចំនួនជាង៥០ដុល្លាររួចមកហើយ ដើម្បីជួយក្មេងប្រុសម្នាក់នេះ ហើយចុងក្រោយនេះគឺជំនួយ របស់ លោក Simon Cowell ធ្វើឲ្យម្តាយរបស់ Kian កាន់តែមានកំលាំងចិត្ត ៕