ដំណោះស្រាយ សម្រាប់​ស្នាម​ប្រឡាក់ និង​កំណកកំបោរ​ពណ៌​លឿង នៅជាប់​ធ្មេញ​

ដំណោះស្រាយ សម្រាប់​ស្នាម​ប្រឡាក់ និង​កំណកកំបោរ​ពណ៌​លឿង នៅជាប់​ធ្មេញ​

​ធ្មេញ​ស ភ្លឺ​ចែងចាំង ជាក្តី​ប្រាថ្នា​របស់​មនុស្ស​គ្រប់រូប​។ ធ្មេញ​មាន​សុខភាព​ល្អ អាច​បង្កើន​នូវ​ទំនុកចិត្ត និង​ផលិតកម្ម​ការងារ​។ ចុះបើ​ធ្មេញ​អ្នក​មាន​បញ្ហា ដូចជា ដង្កូវ​ស៊ី ធុំក្លិន​អាក្រក់ ឬ​មាន​ជាប់​កំណកកំបោរ​ពណ៌​លឿង តើ​អ្នក​គួរ​ដោះស្រាយ​បែបណា​?

ប្រើ​ថ្នាំដុសធ្មេញ ដែល​មាន​ជាតិ​ហ្វ្លូ​អ​ររ៉ា​យ​
​សារធាតុ​នេះ អាច​ជួយ​កម្ចាត់​ស្នាម​ប្រឡាក់ ដែល​ជាប់​យូរ និង​បំបាត់​ក្លិន​មាត់​ទៀតផង​។ យ៉ាងណាមិញ អ្ន​គួរ​ប្រុងប្រយ័ត្ន និង​ជ្រើសរើស​យក​ផលិតផល ដែល​មាន​គុណភាព ពីព្រោះ​ថ្នាំដុសធ្មេញ​មួយចំនួន មិន​មាន​ផ្ទុក​សារធាតុ​នេះ​គ្រប់គ្រាន់​ឡើយ​។ ក្រៅពីនេះ សារធាតុ Fluoride អាច​ជួយ​ឲ្យ​ធ្មេញ​រឹងមាំ និង​ការពារ​បញ្ហា​ដង្កូវ​ស៊ី​ធ្មេញ​។​

ម្សៅ​ដុត​នំ​
​យូរៗ​ម្តង អ្នក​អាច​យក​ម្សៅ​ដុត​នំ មួយ​ស្លាបព្រា​កាហ្វេ អំបិល​បន្តិច និង​ទឹក មក​លាយ​បញ្ចូល​គ្នា ដើម្បី​ទៅ​ជំនួស ថ្នាំដុសធ្មេញ​ដែល​អ្នក​ប្រើ​រាល់ថ្ងៃ​។ លទ្ធផល អ្នកនឹង​ដឹង​ខ្លួន​ឯង ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ក្រោយមក​។​

សំបក​ក្រូច​
​អ្នក​ប្រហែលជា​មិន​ធ្លាប់​លឺ និង​ជឿ​ទៅលើ​សមត្ថភាព របស់​សំបក​ផ្លែក្រូច​នោះទេ ប៉ុន្តែ វា​ពិតជា​អាច​ជួយ​អ្នក​បាន ចំពោះ​បញ្ហា​កំណក​លឿង​ជាប់​ធ្មេញ​។ អ្នក​អាច​យក​សំបក​ក្រូច ទៅ​ត្រដុស ឬ​ជូត​លើ​ធ្មេញ ដោយ​ប្រើ​ម្រាមដៃ​របស់​អ្នក​។​

ទំពារ​បន្លែ និង​ផ្លែឈើ​ស្រស់ៗ​
​ការ​ទំពារ​អាហារ​បែបនេះ អាច​ជួយ​សម្អាត​កាកសំណល់​នានា ដែល​ជាប់​នៅ​តាម​ជើង​ធ្មេញ​បាន​។​

ញ៉ាំ​អាហារ​មាន​រសជាតិ​ហឺរ​
​អាហារ​មាន​រសជាតិ​ហឺ​រ អាច​រំញោច និង​បង្កើន​ការផលិត​ទឹកមាត់ ដើម្បី​ជួយ​កម្ចាត់​ស្នាម​ប្រឡាក់ ឬ​កំណ​កជាប់​ធ្មេញ​បាន​

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។