ចង់​ឲ្យ​អ្នកដ៏​ទៃស្រឡាញ់​ចូលចិត្ត អ្នក​អាច​សាកល្បង​វិធី​ទាំងនេះ​បាន​

ចង់​ឲ្យ​អ្នកដ៏​ទៃស្រឡាញ់​ចូលចិត្ត អ្នក​អាច​សាកល្បង​វិធី​ទាំងនេះ​បាន​

ពេលខ្លះ អ្នក​ប្រហែលជា​ឆ្ងល់​ថា ហេតុ​អ្វី​មិត្ត​រួម​ការងារ ឬ​មនុស្ស​ជុំវិញ​ខ្លួន​អ្នក មិនសូវ​ចាប់អារម្មណ៍ ឬ​ចូល​ចិត្ត​អ្នក​? មិនមែន​មកពី​អ្នក មិនល្អ​ឡើយ ប៉ុន្តែ វា​អាច​បណ្តាល​មក ពី​អត្ត​ច​រឹត​ធម្មជាតិ ឬ​កត្តា​មួយចំនួនទៀត​។ ប៉ុន្តែ អ្នក​សំណាង​ហើយ ដែល​បាន​អាន​អត្ថបទ​នេះ ពីព្រោះថា មនុស្ស​ជិត ៨០ ភាគរយ​ហើយ ដែល​មាន​អ្នក​រាប់អាន​ច្រើន ក្រោយ​ពេល​អនុវត្ត តាម​ការណែនាំ​របស់​យើង​ខាងក្រោម​នេះ​។​

១. កុំ​តឹងតែង​ពេក​
​ទំនុកចិត្ត គឺជា​រឿង​សំខាន់បំផុត ប្រសិនបើ​អ្នក ចង់​ឲ្យ​អ្នកដ៏ទៃ​គោរព និង​ស្រឡាញ់​។ កុំ​ខ្វល់​នឹង​ពាក្យ​សំដី​អ្នកដទៃ ប៉ុន្តែ អ្នក​ត្រូវ​ចេះ​អភិឌ្ឍ​ខ្លួនឯង សម្អាត​កាយ និង​ធ្វើ​ជា​មនុស្ស​ល្អ នោះ​អ្នក​ដ៏​ទៃ នឹង​មើលឃើញ​អ្នក​ជា​មិនខានឡើយ​។​២. សមត្ថភាព និង​ចំណេះដឹង​
​កត្តា​ទាំង​ពីរ​នេះ ជា​របស់​ចាំបាច់​បំផុត ប្រសិនបើ​អ្នក ចង់​មាន​មិត្តភក្តិ​ច្រើន​។​

៣. ត្រូវ​ស្រស់ស្រាយ និង​ស្អាត​ជានិច្ច​
​អនាម័យ ជា​រឿង​សំខាន់បំផុត បើ​អ្នក​ចង់ឲ្យ​គេ​ចូលចិត្ត​។ ការ​ងូតទឹក​រាល់ថ្ងៃ ដុស​សម្អាតខ្លួន ដុស​ធ្មេញ ប្រើ​ទឹកអប់ ស្លៀកពាក់​សមរម្យ ... នឹង​ធ្វើឲ្យ​អ្នក ក្លាយជា​មនុស្ស​គួរឲ្យ​ចាប់អារម្មណ៍​។​

៤. ស្នាមញញឹម​
​ស្នាមញញឹម ជា​អ្នក​លើក​សម្រស់ ទោះបីជា​អ្នក ជា​មនុស្ស​មិន​សូវ​ស្អាត​ក៏ដោយ​។ មិន​ថា​ពេលណា ឬ​ទីណា​នោះទេ អ្នក​ត្រូវ​តែ​រក្សា ស្នាមញញឹម​របស់​អ្នក​ជានិច្ច​។ យ៉ាងណាមិញ ការ​ញញឹម នឹង​ធ្វើឲ្យ​អ្នក​រីករាយ កម្ចាត់​ស្រេស និង​ជួយ​ឲ្យ​អ្នក​ក្មេង​ជាង​វ័យ​។​

៥. ចូលរួម​ជាមួយ​នឹង​គេ​
​អ្នក​ត្រូវ​បង្ហាញខ្លួន ឲ្យបាន​ញឹកញាប់​បន្តិច​។ ពេល​មាន​កម្មវិធី​អ្វីមួយ ដាច់​ដា​ត អ្នក​ត្រូវ​តែ​ចូលរួម ដើម្បី​បង្ហាញ​ខ្លួន និង​ស្គាល់​មនុស្ស​ឲ្យបាន​កាន់តែច្រើន​។​

៦. ចែករំលែក​
​ការចែករំលែក នឹង​ធ្វើឲ្យ​អ្នកដ៏ទៃ ចាប់អារម្មណ៍​មកលើ​អ្នក​កាន់តែច្រើន​។ ចូរ​ចែករំលែក នូវ​អ្វី​ដែល​អ្នកមាន ទៅកាន់​មនុស្ស​គ្រប់គ្នា មិន​ថា​ចំណេះដឹង ស្នាមញញឹម ក្តី​សុខ ឬអ្វីៗ​ផ្សេង​ទៀត​ឡើយ​។​

៧. ក្តីសង្ឃឹម​
​ត្រូវ​មាន​សង្ឃឹម និង​លើកទឹកចិត្ត​ខ្លួនឯង​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។