អង្គការ WWF ឃាត់ខ្លួន​ជនជាតិ​វៀតណាម ៩ នាក់ ឆ្លងដែន​មក​កាប់​ឈើ​នៅ​ខេត្ត​មណ្ឌល​គី​រី

Doliprane TVC

លោក ឡុង ប៊ុង ប្រធាន​ព្រៃ​កា​ពារ និង​ជា​មន្ត្រីរ​អង្គការ​រ​WWF បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៥ កុម្ភៈ ឆ្នាំ ២០១៦ ថា​កម្លាំង​ល្បាត​របស់លោក​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​៩​នាក់ បន្ទាប់ពី​ឆ្លងដែន​ចូលមក​ទឹកដី​កម្ពុជា ដោយ​នាំមក​ជាមួយ​នូវ​រណារយន្ត​ចំនួន​៣​គ្រឿង ម៉ូតូ ៧ គ្រឿង ចូលមក​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នៅក្នុង​ខេ​តំ​ណ្ឌ​ល​គី​រី ។​

អង្គការ WWF ឃាត់ខ្លួន​ជនជាតិ​វៀតណាម ៩ នាក់ ឆ្លងដែន​មក​កាប់​ឈើ​នៅ​ខេត្ត​មណ្ឌល​គី​រី

អង្គការ WWF ឃាត់ខ្លួន​ជនជាតិ​វៀតណាម ៩ នាក់ ឆ្លងដែន​មក​កាប់​ឈើ​នៅ​ខេត្ត​មណ្ឌល​គី​រី

​លោក កែវ សុភ​គ័ អនុប្រធាន​ព្រៃ​កា​ពារ​មណ្ឌល​គី​រី ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ក្រោយពី​លោក​ទទួលបញ្ជា​ភ្លាម លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ល្បាត​ក្នុងព្រៃ​នៅវេលា​ម៉ោង​ប្រមាណ​១០​យប់ និង​ប្រទះឃើញ​ជនជាតិ វៀតណាម​មួយក្រុម ដែលមាន​គ្នា​៩​នាក់ ដែល​ភ្ជាប់​ជាមួយ និង​រណា​យន្ត និង សម្ភារៈ​សម្រាប់​កាប់​ឈើ​ផ្សេងៗ​ទៀត ទើប​ឈាន ដល់​ការឃាត់ខ្លួន​នាំមក​កាន់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌល​គី​រី​នៅ​យប់​ថ្ងៃទី ​២៤ ខែកុម្ភៈ ឆ្នាំ ២០១៦ ។​

អង្គការ WWF ឃាត់ខ្លួន​ជនជាតិ​វៀតណាម ៩ នាក់ ឆ្លងដែន​មក​កាប់​ឈើ​នៅ​ខេត្ត​មណ្ឌល​គី​រី

​ពេលនេះ​ជនជាតិ​វៀតណាម​ទាំងនោះ​ត្រូវបាន​ឃាត់ទុក​នៅ​រដ្ឋបាល​ព្រៃឈើ ខេត្ត​មណ្ឌល​គី​រី ដើម្បី​ធ្វើការ​សាកសួរ និង ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់ ៕ សុថា​ត់​

អង្គការ WWF ឃាត់ខ្លួន​ជនជាតិ​វៀតណាម ៩ នាក់ ឆ្លងដែន​មក​កាប់​ឈើ​នៅ​ខេត្ត​មណ្ឌល​គី​រី