​តើ​អ្វី​ទៅ​ជា​ Open Source ហើយ​វា​មាន​លក្ខណ​សម្បត្តិ​អ្វី​ខ្លះ​ ?​

ជា​ទូ​ទៅ​ Open Soucre ជា​កម្មវិធី​ដែល​កើត​ចេញ​ពី​ការ​សរសេរ​កូដ​ ហើយ​អនុញ្ញាត​ឲ្យ​ដទៃ​អាច​ចូល​ទៅ​កែ​ប្រែ​បន្ថែម​បន្ថយ​ទិន្នន័យ​នានា​ដែល​មាន​ក្នុង​កម្មវិធី​នោះ​ និង​អាច​យក​ទៅ​ប្រើប្រាស់​បាន​ដោយ​មិន​មាន​​គិត​ប្រាក់​អ្វី​ទាំង​អស់​។​ រួច​ជា​ធម្មតា Open Source គឺ​បង្កើត​ឡើង​ដោយ​ការ​សាមគ្គី​ និង​ការ​ចែក​រំលែក​គ្នា​រវាង​អ្នក​សរសេរ​កម្មវិធី​នៅ​ជុំ​វិញ​ពិភពលោក​ដើម្បី​រួម​ចំណែក​បង្កើន​ការ​អភិវឌ្ឍ​ផ្នែក​សរសេរ​កូដ​ឲ្យ​បាន​ទូលំទូលាយ​។ ជា​មួយ​គ្នា​នេះ​ដោយ​យោង​តាម​គេហទំព័រ​ opensource.org គេ​បែក​ចែក​ Open Source ជា​ប្រាំ​មួយ​ក្រុម​៖​

 

​តើ​អ្វី​ទៅ​ជា​ Open Source ហើយ​វា​មាន​លក្ខណ​សម្បត្តិ​អ្វី​ខ្លះ​ ?​
 

User
គឺ​សំដៅ​លើ​សហគមន៍​អ្នក​សរសេរ​កូដ​សម្រាប់ Open Sourceបែប​ឯកជន​។​ ដែល​ពួក​គេ​តែង​តែ​ផ្លាស់​ប្ដូរ​នូវ​ចំណេះ​ដឹង​គ្នា​ ហើយ​អ្នក​ដែល​សរសេរ​កូដ​ដែល​នៅ​ក្នុង​ក្រុម​នេះ​ភាគ​ច្រើន​ជា​សិស្ស​។​
 

Developer
សម្រាប់​អ្នក​សរសេរ​កម្មវិធី​ដែល​នៅ​ក្នុង​ក្រុម​នេះ​គឺ​គេ​សំដៅ​លើ​អ្នក​ដែល​មាន​ជំនាញ​ និង​បទ​ពិសោធន៍​កម្រិត​ខ្ពស់​ខាង​សរសេរ​កម្មវិធី​។​

 
Business
ជា​ក្រុម​ដែល​ជួយ​ស្វែងរក​ និង​បង្កើត​នូវ​បច្ចេកវិទ្យា​ថ្មីៗ​សម្រាប់​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ការ​ប្រកប​របរ​អាជីវកម្ម និង​ជំនួញ​ធំៗ​ផង​ដែរ​។​
 

Non-Profit
ជា​ប្រភេទ​អ្នក​សរសេរ​កម្មវិធី​​សម្រាប់​ឲ្យ​អង្គ​ក្រៅ​រដ្ឋាភិបាល​នានា​ប្រើប្រាស់​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​។
 

Education
គឺ​ជា​ក្រុម​ដែល​បង្កើត​កម្មវិធី​សម្រាប់​វិស័យ​អប់រំ ហើយ​ពួក​គេ​ក៏​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​ផង​ដែរ​។​
 

Government
អ្នក​ក្នុង​ក្រុម​នេះ​ជា​អ្នក​សរសេរ​កម្មវិធី​សម្រាប់​ផ្គត់​ផ្គង់​ឲ្យ​រដ្ឋាភិបាល​ ដូច​ជា​កម្មវិធី​ ប្រមូល​ពន្ធ និង​ប្រព័ន្ធ​សុវត្ថិភាព​ជា​ដើម​។​

 
បច្ចុប្បន្ន​ការ​ប្រើ​ទម្រង់​ Open Source មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ សូម្បី​ប្រព័ន្ធ​ប្រតិបត្តិការ​ធំៗ​លើ​ពិភពលោក​ដូច​ជា​ Android ក៏ជា Open Source ដែរ​៕​
 

ប្រែ​សម្រួល ៖ រដ្ឋ​
ប្រភព ៖ opensouce.org